រថយន្ត ក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុន BHL បង្កគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យ ស្លាប់ មនុស្សម្នាក់ នៅស្រុកកំពង់សៀម

 
 

កំពង់ចាម ៖ រថយន្តក្រឡុក ស៊ីម៉ងត៍ ក្រុមហ៊ុន «BHL» បានបើកជែងរថយន្តកូរ៉េ ហើយជ្រុល ទៅបុករថយន្តធំ មួយគ្រឿង និងម៉ូតូមួយ គ្រឿងទៀត បណ្តាលឲ្យអ្នកជិះម៉ូតូ ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុតែម្តង។

គ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់នេះ បាន កើតឡើង កាលពីវេលា ម៉ោង១១និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើផ្លូវ ជាតិលេខ៧ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្ត្រីនគរបាល ស្រុកកំពង់សៀម បានឲ្យដឹងថា ជនរងគ្រោះស្លាប់ ក្នុងហេតុការណ៍នោះ ឈ្មោះ រស់ សុទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំនៅ ភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា មុនកើតហេតុ គេឃើញរថយន្តក្រឡុក ស៊ីម៉ងត៍ ក្រុមហ៊ុន BHL មួយគ្រឿង បើកបរក្នុង ទិសដៅ ពីលិចទៅកើត លុះបន្ទាប់មករថយន្តនេះ បានបើកជែង រថយន្តកូរ៉េ ២តោនកន្លះ មួយគ្រឿងនៅខាងមុខ ហើយក៏ជ្រុល ទៅបុករថយន្ត យីឌុប មួយគ្រឿង និងបុកម៉ូតូ មួយគ្រឿង ទៀត ទិសដៅ ច្រាស់គ្នា ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-5187 បណ្តាលឲ្យ អ្នកជិះម៉ូតូ ស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុតែម្តង ។ ដោយឡែក អ្នកបើក រថយន្តបង្ក បានរត់គេចខ្លួន ក្រោយហេតុការណ៍ ។

បច្ចុប្បន្ន រថយន្តបង្កសមត្ថកិច្ច បានរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកកំពង់សៀម ដើម្បីចងក្រង សំណុំរឿង តាមនិតិវិធី ចំណែក សពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូន សាច់ញាតិ យកទៅធ្វើ បុណ្យតាម ប្រពៃណី៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម