រ៉ូមេនទិច យ៉ាងណា នៅពេល នារីម្នាក់ លះបង់ ការខ្មាស់អៀន សារភាព សុំស្នេហ៍ បុរសម្នាក់ មុនយ៉ាងនេះ
ចិន៖ នារីម្នាក់រស់នៅទីក្រុង Zhengzhou ស្ថិតក្នុងខេត្ត Henan បានសារភាពសុំស្នេហ៍ បុរសជាអ្នក បើកបររថយន្តក្រុង ក្រោយ ពេលដែលនាង បានឃើញបុរសនោះ លើកដំបូង កាលពី ៦ខែមុន នេះបើតាម សារព័ត៌មាន ក្នុងតំបន់បានផ្សាយ កាលពីពេលកន្លងទៅ។
នាង Song Xin សារភាពសុំស្នេហ៍អ្នកបើកឡានក្រុងបន្ទាប់ ពីជួបគ្នាដំបូងបានម្តងកាលពី៦ខែមុន
Song Xin អាយុ ២៤ ឆ្នាំបានប្រាប់ថាកាល ពីកន្លះឆ្នាំមុន នាងបានរត់តាម ដើម្បីឡើងជិះរថយន្តក្រុង ដែលបើកបរ ដោយលោក Chang Zhentao ហើយលោក Chang ក៏បានឈប់ឡាន ឲ្យនាងចូល។ Song បានបន្តថា នៅពេលនោះហើយ ដែលនាងចាប់ផ្តើម មានចិត្តលើលោក Chang។
ដោយប្រាថ្នាចង់ជួបបុរស ដែលជាអ្នកបើកបរឡាន ក្រុងនោះម្តងទៀត Song ក៏បានសរសេរ សារមួយ បង្ហោះនៅលើ បណ្តាញអ៊ីនធើណិត តែមិនទទួលបាន លទ្ធផលនោះទេ ទើបតែ ពេលដែល នាងឃើញ លោក Chang នៅក្នុងទូរទស្សន៍ នៅលើឡានក្រុង នាងក៏បាន ទៅស្ថានីយ រថយន្ត ក្រុងស្វែងរក Chang ហើយសារភាព សុំស្នេហ៍ នៅទីសាធារណៈ តែម្តង។ លោក Chang បាននិយាយថា គាត់មាននារី ដែលខំស្វែងរក គាត់ជាងកន្លះឆ្នាំ គាត់ពិតជា រីករាយនឹងការ ធ្វើឲ្យទំនាក់ទំនង ពួកគេទាំងពីរ កាន់តែស្និទ្ធ ស្នាល ថែមទៀត៕
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!