ខឹងសុំលុយ​ប្រពន្ធ​ទិញ​ស្រាផឹ​កមិន​បាន ចាប់ប្រពន្ធ​វាយដំ និង​ដុតផ្ទះ​ឆេះហ្មត់ ​រំសាយ​កំហឹង

 
 


ខេត្តព្រះវិហារ ៖ ករណីហិង្សាក្នុងគ្រួសារមួយ ខណៈបុរសជាប្តីដោយសារទារលុយប្រពន្ធយកទៅទិញ ស្រាផឹកមិនបាន ក៏ចាប់ប្រពន្ធ វាយដំ របួសពេញខ្លួន មិនតែប៉ុណ្ណោះ រហូតដល់យកភ្លើង មកដុតផ្ទះឆេះអស់ហ្មត់ ទៀត ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ០៨ និង២៥នាទីយប់ ថ្ងៃទី ០៦ កុម្ភៈ ២០១៥ ស្ថិតនៅចំណុច ភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ។

ប្រភពបានឱ្យដឹងថា បុរសជាប្តីដៃដល់ឈ្មោះប៉ាន់ ផល អាយុ៤៥ឆ្នាំ ជាកសិករ និងប្រពន្ធរងគ្រោះឈ្មោះ មុត សារ៉ុម អាយុ៣៦ឆ្នាំ ទាំង២នាក់ មានទីលំនៅក្នុង ភូមិ-ឃុំ កើតហេតុខាងលើ មានកូន៤នាក់ (ស្រី៣) ក្នុងនោះកូនស្រី ពិការដៃជើងម្នាក់ ។ បច្ចុប្បន្នបុរសជា ប្តីត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនបានហើយ ។

ប្រភពបន្តថា សម្ភារដែលត្រូវភ្លើងឆេះមាន ផ្ទះទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី, លុយខ្មែរ ៧០០.០០០រៀល, អង្ករ១០គីឡូក្រាម, ស្រូវ០៨បេ, កង់១គ្រឿង និងម៉ាស៊ីនកាត់ ស្មៅ១គ្រឿង ៕



 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម