ផ្អើល​ថា​មាន​គេ​កប់​សព​មនុស្ស​​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ស្អុយ​ពេញ​ព្រៃ ពេល​សមត្ថកិច្ច​ទៅ​គាស់​មើល​គឺជា​ខ្មោច​ឆ្កែ​សោះ

 
 

ខេត្តកំពង់ឆ្នាំង ៖ កាលពីវេលា ម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី ៥ កុម្ភៈ ២០១៥ មានការភ្ញាក់ផ្អើលមួយ បានដឹងដល់ សមត្ថកិច្ច នគរបាល ស្រុកកំពង់ត្រឡាច ថា មានសពមនុស្ស មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេ យកមកកប់ចោល ក្បែរវត្តត្រពាំងខ្ចៅ ក្នុងភូមិ ដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច តែពេលសមត្ថកិច្ច នគរបាលស្រុក ដឹកនាំដោយ លោកព្រះរាជអាជ្ញារង ម្នាក់ផង បានទៅគាស់ផ្នូរ ដែលគេសង្ស័យនោះ ស្រាប់តែឃើញ ជាខ្មោចឆ្កែសោះ។

លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បាននិយាយថា ប្រជាពលរដ្ឋ បានភ្ញាក់ផ្អើល ដោយសារតែ ធុំក្លិនស្អុយ ចេញពីផ្នូរ មួយកន្លែង នៅក្បែរ វត្តត្រពាំងខ្ចៅ ដោយសង្ស័យថា ជាអំពើឃាតកម្ម ពីកន្លែងណាមួយ ហើយយកសព មកកប់ផ្លុងចោល នៅទីនោះ ពេលនោះ លោកបានទៅ ពិនិត្យមើល គឺក្លិនស្អុយ ចេញពីផ្នូរនោះមែន និងបានឃើញ ខ្សែក្រវាត់មួយ ប្រឡាក់ដោយឈាម នៅក្បែរផ្នូរនោះ ទៀតផង លោកក៏បានរាយការណ៍ ទៅថ្នាក់លើ ថ្នាក់លើបានបញ្ជា ឱ្យគាស់ផ្នូរនោះមើល ដោយមាន ព្រះរាជអាជ្ញារង ចូលរួមផងដែរ ។

លោកបានបន្តថា ក្រៅពីខ្សែក្រវាត់ ប្រឡាក់ឈាម នៅមានការុង ពណ៌សមួយទៀត នៅក្បែរផ្នូរនោះ ក៏មានប្រឡាក់ឈាម ផងដែរ ហើយអ្វីដែល រឹតតែធ្វើឱ្យ មានការសង្ស័យ ទៀតនោះ ពេលគាស់ទៅ បានប្រទះឃើញ អាវរងាមួយទៀត នៅគ្របពីលើ លុះទាញអាវនោះ ចេញទើបដឹងថា ជាខ្មោចឆ្កែសោះ ។

លោកបាននិយាយ ទាំងហួសចិត្តថា ខ្មោចឆ្កែនោះ ជាឆ្កែល្អ ដែលម្ចាស់វាស្រឡាញ់ណាស់ ទើបយកមក កប់យ៉ាងត្រឹមត្រូវ បែបនេះ ខុសពីឆ្កែខ្លះ ពេលវាងាប់ ម្ចាស់វាច្បាស់ជា ធ្វើស៊ីមិនខាន ។ ក្រោយពីដឹងថា ជាខ្មោចឆ្កែហើយ ក៏បានកប់វាវិញ និងបាននាំគ្នា ត្រឡប់មកវិញ ទាំងហួសចិត្ត គ្រប់ៗគ្នា៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម