ព្រះសង្ឃវត្តបល្ល័ង្គមួយអង្គធ្លាក់ពីលើដើមអំពិលកំពស់ជាង១០ម៉ែត្រសុគត
ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃមួយអង្គ បានធ្លាក់ពីលើដើមអំពិល កម្ពស់ជាង១០ម៉ែត្រ សុគតភ្លាមៗ ខណៈពេលព្រះអង្គ ឡើងបេះផ្លែអំពិល កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី០៥ កុម្ភៈ ២០១៥ នៅក្នុងវត្តបល្ល័ង្គ ភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ។
ឪពុករបស់ព្រះសង្ឃ ដែលសុគត បានឱ្យដឹងថា ព្រះសង្ឃរងគ្រោះ ព្រះនាម នូ ធីតា មានព្រះជន្ម ២៥ព្រះវស្សា មានស្រុកកំណើត នៅភូមិទព័ត្បែង ឃុំពង្រ ស្រុករលាប្អៀរ ។ ព្រះអង្គបួស និងគង់នៅ រៀនធម៌អាថ៌ នៅវត្តបល័ង្គ បាន៤វស្សាហើយ ។ ឪពុកព្រះសង្ឃ រងគ្រោះ បាននិយាយ ឱ្យដឹងទៀតថា លោកកូនគាត់ ធ្លាប់មានជម្ងឺស្កន់ ពេលធ្វើទុក្ខម្តងៗ តែងតែប្រកាច់ ជាច្រើនម៉ោង ហើយការធ្លាក់ ពីលើដើមអំពិល សុគតនេះ ប្រហែលជា ជម្ងឺស្កន់ធ្វើទុក្ខ។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ក្នុងវត្ត មានធ្វើពិធីបុណ្យ ប្រហែលជាលោក ឃើញអ្នកស្រុក មកធ្វើម្ហូប បុណ្យខ្វះអំពិល ទើបលោកឡើង ដើមអំពិល កំពស់ជាង១០ម៉ែត្រ នៅក្នុងវត្ត បេះផ្លែឱ្យអ្នកភូមិ ហើយចៃដន្យ ក៏បានធ្លាក់ ពីចុងអំពិលមកដី បណ្តាលឱ្យ បាក់ឆ្អឹងជំនីរ និងបែកក្បាល សុគតភា្លមៗ តែម្តង។
សពព្រះសង្ឃរងគ្រោះ ត្រូវបានសាច់ញាតិ របស់ព្រះអង្គ តម្កល់ក្នុង វត្តបល្ល័ង្គ ធ្វើបុណ្យទាន តាមប្រពៃណី សាសនា ដោយក្តីអាឡោះ អាល័យ យ៉ាងខ្លាំង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!