បុរសម្នាក់ដេកស្លាប់ យ៉ាង អាណោចអាធម៌ ក្រៅមន្ទីរពេទ្យ ខណៈរដ្ឋមន្ដ្រីថ្មី ក៏មិនអើពើ

 
 

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៃប្រទេសនេះ កំពុងតែ ទទួលរងការ រិះគន់ យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ បន្ទាប់ពី រូបគាត់ ដើរឆ្លងកាត់ និងមិនអើពើបុរសម្នាក់ ដែលដេក ស្លាប់ នៅនឹងដី នៅខាងក្រៅ មន្ទីរពេទ្យតែមួយ ដែលគាត់ ចុះទៅធ្វើការ ត្រួតពិនិត្យនោះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាយករដ្ឋមន្ដ្រីក្រសួង សុខាភិបាល ក្នុងរដ្ឋ Telangana ដែលទើបតែ ឡើងតំណែងថ្មី គឺ លោក Laxma Reddy បានចុះទៅ ធ្វើការ ត្រួតពិនិត្យ ពីរបៀបដោះ ស្រាយរបស់ ក្រុមគ្រូពេទ្យ ក្រោយពី ជំងឺ ផ្ដាសាយជ្រូក បានរីក សាយភាយ យ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់នេះ។ តែសម្រាប់ថ្ងៃទីមួយ ក្នុងការងារថ្មីរបស់ លោករដ្ឋមន្ដ្រីនេះ ដែលបាន រួមដំណើរជាមួយនឹង ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ ក្រសួងសុខាភិបាលនេះ បែរជា បន្សល់ទុក នូវ ភាពអាម៉ាស់ បន្ទាប់ពី មិនបាន អើពើ នឹងបុរសម្នាក់ ដែលដេកស្លាប់ នៅនឹងដី នៃបវិវេណ មន្ទីរពេទ្យឈ្មោះ Osmania General ។ 

 
រូបភាព៖ បុរសដែលដេកស្លាប់នឹងដី តែបែរជាគ្មាន អ្នកអើពើ

ចំពោះសកម្មភាពមួយនេះ បានធ្វើឲ្យ ប្រជាពលរដ្ឋទាំងឡាយ នាំគ្នា រិះគន់យ៉ាងខ្លាំង ខណៈដែល លោកនាយ រដ្ឋមន្ដ្រីថ្មីនេះ ធ្វើការបដិសេធ ក្នុងការ បកស្រាយឬ បញ្ចេញមតិ។ គួរបញ្ជាក់ថា លោក Reddy បានផ្លាស់ប្ដូរ មុខដំណែង ពី មន្ដ្រី ក្រសួង ថាមពល មកកាន់ផ្នែក សុខភាពវិញ បន្ទាប់ពី មានការរិះគន់ ទៅលើ រដ្ឋាភិបាល ក្នុងភាគ កណ្ដាលប្រទេស នៃរដ្ឋ Telangana ដែលមាន ភាពអន់ខ្សោយ ក្នុងការជួយ ដោះស្រាយ នៃការរីករាយជំងឺ ផ្ដាសាយជ្រូកនេះ។ 

យ៉ាងណាមិញ មកដល់ពេលនេះ មានមនុស្ស ៥០នាក់ បានស្លាប់ ដោយសារតែជំងឺនេះ នៅក្នុងទីក្រុង Hyderabad នៃរដ្ឋនេះ ខណៈ ដែលមាន មនុស្សជាង ១២នាក់ផ្សេងទៀត ត្រូវបាន រាយការណ៍ថា កំពុងតែ មានផ្ទុកជំងឺនេះ ដែលក្នុងនោះ មាន ក្មេង៥នាក់៕

 
រូបភាព៖ លោកនាយករដ្ឋមន្ដ្រីនៃក្រសួងសុខាភិបាល (រង្វង់ពណ៌ក្រហម) រួមនិង ក្រុមការងារ



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម