បើកឆាក ប្រយុទ្ឋគ្នារបួស ទាំងសងខាង ព្រោះរឿង មើលមុខ
រាជធានីភ្នំពេញ៖ យុវជន២ក្រុមបាន បើកឆាកប្រយុទ្ឋគ្នា នៅពេលដែលចូលទៅ ផឹកស៊ីក្នុងហាងមួយកន្លែង ខឹងភាគីម្ខាងទៀត មើលមុខរងរបួស ទាំងសងខាង ។ ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមុខហាងអូខេ ហែបភីហើសិ៍ តាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចប៉ូលិស ដែលចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថាយុវជន២ក្រុមបាន ចូលទៅផឹកស៊ីនៅ ក្នុង ហាងខាងលើ ស្រាប់តែភាគីខាងជនរងគ្រោះបានចេញមកយកម៉ូតូ ឈ្មោះរស់ សុខគង់ជាជនបង្កបានវៃ ទៅភាគីម្ខាងទៀត។ ភ្លាមៗនោះក៏មានការភ្ញាក់ ផ្អើលដល់ក្រុមយុវជនរងគ្រោះ ដែលនៅក្នុងហាងនៅឡើង ចេញមកប្រយុទ្ឋគ្នាមួយប្រាវ បណ្តាលឈ្មោះរស់ សុខគង់រងរបួសបែកក្បាល រីឯយុវជនរងគ្រោះក៏រងរបួសផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ក៏ធ្វើការឃាត់ខ្លួន បានយុវជន២នាក់ ម្នាក់ឈ្មោះរស់ សុខគង់ ជាជនបង្ក ។ ចំណែកម្នាក់ទៀតជាជន រងគ្រោះ ដោយមិនចង់វែងឆ្ងាយជនរង គ្រោះមិនបានប្តឹងនោះទេ សមត្ថកិច្ច ក៏ធ្វើការអប់រំ រួចដោះលែងឲ្យទៅផ្ទះតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!