តូចចិត្ត ​ប្រ​ព​ន្ធ​រត់ ​ចោល​ទៅ ​មាន​ប្តី​ថ្មី​​ ​ចង.ក​សម្លាប់ ​ខ្លួន​ចោល ​កូន​តូច ​២​នាក់

 
 

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់តូចចិត្ត ប្រពន្ធរត់ចោលទៅមានប្តី ថ្មីជាង១ឆ្នាំទៅហើយ មិនព្រមវិលត្រឡប់មកវិញ បានសម្រេចចិត្តចង.កសម្លាប់ ខ្លួនស្លាប់ចោលកូនតូច២នាក់ ។ ហេតុការណ៍នេះបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៥ កុម្ភៈ ២០១៥ ភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច។

លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បានមានប្រសាសន៍ថា បុរសចង.កសម្លាប់ខ្លួនឈ្មោះ ហាត ស៊ីថា អាយុ៣៧ឆ្នាំ មានស្រុក កំណើតនៅខេត្តកំពង់ធំ តែបានមករស់នៅជាមួយប្រពន្ធឈ្មោះ មាច មុំ អាយុ៣៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ មានកូន២ នាក់ ប្រុសបងអាយុ១១ឆ្នាំ និងកូនស្រីប្អូនអាយុ៨ឆ្នាំ ។

ប្រភពដដែលបានបន្តថា ដោយសារតែបុរសខាងលើ ផឹកស្រវឹងរាល់ថ្ងៃ និងតែងរករឿងប្រពន្ធកូន កាលពីជាង១ឆ្នាំមុន ប្រពន្ធរបស់បុរសរូបនោះបានរត់ចោលប្តីទៅមានប្តីថ្មីនៅខេត្តប៉ៃលិន ដោយបន្សល់ទុកកូន២នាក់ឱ្យប្តីជាអ្នកមើលថែ ហើយយូៗម្តងបានមក លេងផ្ទះយកប្រាក់ មកឱ្យកូន ។ នៅពេលមកផ្ទះម្តងៗប្តីតែង អង្វរប្រពន្ធឱ្យត្រឡប់មកវិញ តែប្រពន្ធមិនព្រម ។

លោកបានបន្តថា ទោះបីប្រពន្ធមិននៅក្តីក៏បុរសរូបនោះ មិនចោលគំនិតពេលស្រវឹង ម្តងៗតែងវាយធ្វើបាបកូនៗដែរ ធ្វើឱ្យពួកគេមិនហ៊ានដេកជាមួយ គឺទៅដេកជាមួយអ្នកជិតខាង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម