ជនវិកលចរិកម្នាក់ ត្រូវអ្នកភូមិ ស្មាន ថាចោរ ចូលលួចគោ នាំគ្នាព្រួតវាយ រហូតស្លាប់
កំពង់ស្ពឺៈ បុរសវិកលចរិកម្នាក់ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាព្រួតវាយបណ្តាល ឲ្យស្លាប់ភ្លាមៗ ខណៈ ជនរងគ្រោះរូបនេះ ដើរចូលក្រោយ ភូមិ ហើយអ្នកភូមិស្មានថា ជាចោរបម្រុងលួចគោ ហើយជនសង្ស័យ ២នាក់ ត្រូវបាន កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន យកមកសួរនាំ។ ហេតុការណ៍នេះបាន កើតឡើង កាលពីវេលាម៉ោង ១០ និង ៤៥នាទី យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្រែអំបិល ឃុំត្រពាំងគ ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ។
តាមប្រភពពីសមត្ថកិច្ច បានទម្លាយឲ្យដឹងថា នៅពេលកើតហេតុ ក៏មាននគរបាល ម្នាក់ទៅឃាត់ការ ធ្វើសកម្មភាព របស់ប្រជាពលរដ្ឋមិនឲ្យ វាយទៅលើជនរង គ្រោះនោះទេ ព្រោះនគរបាលខាង លើបានស្គាល់អត្តសញ្ញាណ ជនរងគ្រោះនោះ ជាជនវិកលចរិក តែប្រជាពលរដ្ឋមិន ព្រមស្តាប់ហើយ បានធ្វើការដេញវាយរហូតដល់ស្លាប់តែម្តង។
តាមប្រភពពីម្តាយរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន ពុតធា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជ្រៃមង្គល ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្មារតីមិនល្អ តាំងពី កើតមកម្លេះ។
សពជនរងគ្រោះត្រូវបានជនសង្ស័យ២ នាក់ ដែលអ្នកភូមិ បានអូសយកទៅដុតនឹងធាងដូងនៅចំណុចផ្លូវ រទេះភ្លើងជំនាន់ប៉ុលពត ខាងលិចភូមិបាញ់កង្កែបប្រហែល៥០០ម៉ែត្រ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យទាំង ពីរនាក់ត្រូវឃុំខ្លួនជា បណ្តោះ អាសន្ន ដើម្បីសាកសួរបន្ត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!