AirAsia បង្កើនជើងហោះ ហើរពី ភ្នំពេញ ទៅ បាងកក

 
 

រាជធានីភ្នំពេញ ៖ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបល្អបំផុតលើពិភព លោករយៈពេល 6 ឆ្នាំជាប់គ្នា បានប្រកាសថា នឹងបង្កើនជើងហោះហើរ បច្ចុប្បន្នពី ភ្នំពេញ (ប្រទេសកម្ពុជា) ទៅ បាងកក (ប្រទេសថៃ) ឲ្យដំណើរការ ពីរជើង រៀងរាល់ថ្ងៃ។

ដើម្បីអបអរការបន្ថែមជើងហោះហើរនេះ AirAsia នឹងផ្តល់ជូនតម្លៃសរុបក្នុងមួយជើង (គិតបញ្ចូល តម្លៃ និង ពន្ធអាកាស យានដ្ឋាន) ចាប់ពី 45 ដុលា្លរឡើងទៅជាមួយនឹង ការលុបចោល តម្លៃបន្ថែម លើប្រេងឥន្ធនៈ ដែលលោកអ្នក អាចកក់ទុក បានចាប់ពី ឥឡូវនេះរហូត ដល់ថ្ងៃទី 8 កុម្ភៈ 2015 និងចាប់ផ្តើម ធ្វើដំណើរ ពីថ្ងៃទី 15 មីនា 2015 ដល់ 30 មិថុនា 2015។

ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន AirAsia បានឲ្យដឹងថា “ចាប់ពីដំណើរការក្នុង ប្រទេសកម្ពុជា តាំងពី ឆ្នាំ 2010 មក យើងបាន បង្កើនសេវាកម្ម នៅលើទី ផ្សារជាប្រចាំ ដូចជាការ បង្កើនជើង ហោះហើរ រវាងភ្នំពេញ និងបាងកក នាពេលថ្មីៗ នេះជាដើម។ ភ្នំពេញ គឺជា តំបន់តភ្ជាប់ ទៅបណ្តាញ ធ្វើដំណើរយ៉ាង សំខាន់របស់យើង ហើយយើង សង្ឃឹមថាជើង ហោះហើរថ្មីនេះ នឹងផ្តល់ភាព ងាយស្រួលបន្ថែម ទៀតដល់អ្នក ជំនួញ ក្រុមគ្រួសារ និងអ្នកដំណើរ គ្រប់រូប។ យើងជឿថា ជើងហោះហើរដែលគូនឹង ជើងហោះហើរពេល ព្រឹកនេះនឹង ផ្តល់ជូនអតិថិជន របស់យើង នូវជម្រើស នឹងភាពបត់បែន នៃពេលវេលា ដើម្បីសម្រួល ដល់អាជីវកម្ម ឬរីករាយជាមួយទិសដៅនានា តាមតម្រូវការ។”

អ្នកដំណើរក៏នឹងអាចជ្រើសរើសការធ្វើដំណើរ Fly-thru ដទៃទៀតផងដែរដែលផ្តល់សេវាកម្ម ដោយ AirAsia ទៅទិសដៅ នានាដូចជាពី ភ្នំពេញ ទៅ ឈៀងម៉ៃ ភូកេត និងក្រាក់ប៊ី តាម បាងកក។ សេវាកម្ម Fly-thru អនុញាតឲ្យអ្នក ដំណើរទិញការ ធ្វើដំណើរពីរផ្នែក រួចតភ្ជាប់ តាមបាងកក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.airasia.com 

ជើងហោះហើរ ភ្នំពេញ - បាងកក៖

ជើងហោះហើរ

លេខជើងហោះហើរ

ចេញដំណើរ

ទៅដល់

ភ្នំពេញ - បាងកក

FD609

08:30

09:45

ភ្នំពេញ - បាងកក

FD607

17:10

18:20 

អំពី AirAsia

AirAsia ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបឈានមុខគេ និងធំជាងគេបំផុតនៅតំបន់អាស៊ី ដែលផ្តល់ សេវាកម្ម ទូលំទូលាយ បំផុតជាមួយនឹង បណ្តាញទិសដៅធ្វើដំណើរជាង 90 ទីតាំង។ នៅក្នុងរយៈ ពេល 13 ឆ្នាំ នៃប្រតិបត្តិការ របស់ខ្លួន AirAsia បានដឹកជញ្ជូន អ្នកដំណើរ ជាង 250 លាននាក់ និងបាន បង្កើនចំនួនយន្តហោះ របស់ខ្លួន ដែលពីមុន មានត្រឹមតែ 2 គ្រឿង ប៉ុណ្ណោះ មកជាង 180 គ្រឿងនា ពេលបច្ចុប្បន្ន។ ក្រុមហ៊ុននេះ បច្ចុប្បន្នកំពុង ទទួលបាន មោទនភាពយ៉ាងខ្លាំង ដែលបានក្លាយ ជាក្រុមហ៊ុន អាកាសចរណ៍ អាស៊ាន (សមាគម ប្រជាជាតិ អាស៊ីអាគ្នេហ៍) ដ៏ពិតប្រាកដមួយ ជាមួយនឹង ប្រតិបត្តិការដែល មានមូលដ្ឋាន នៅប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និង ឥណ្ឌា ដែលកំពុងផ្តល់ បណ្តាញសេវាកម្ម គ្រប់ប្រទេសក្នុង តំបន់អាស៊ាន និងប្រទេស ផ្សេងៗទៀត។ AirAsia ត្រូវបាន ប្រសិទ្ធនាម ជាក្រុមហ៊ុន អាកាសចរណ៍ ដែលផ្តល់តម្លៃទាប ល្អជាងគេ បំផុតក្នុង ពិភពលោក នៅក្នុងការសិក្សា ពីបណ្តាក្រុមហ៊ុន អាកាសចរណ៍នៅ ទូទាំង ពិភពលោកប្រចាំឆ្នាំ ដែលធ្វើ ឡើងដោយ Skytrax រយៈពេល 6 ឆ្នាំជាប់ៗគ្នា ចាប់តាំង ពីឆ្នាំ 2009 រហូតដល់ឆ្នាំ 2014។ AirAsia គឺជាក្រុមហ៊ុន អាកាសចរណ៍ ដំបូងគេដែលបាន សហការជាមួយ ប៉ូលីសអន្តរជាតិ INTERPOL ប្រើប្រាស់ប្រព័ន្ធ I CHECK IT ត្រួតពិនិត្យលិខិត ឆ្លងដែនអ្នក ដំណើររបស់ខ្លួន ទាំងអស់ ដើម្បីផ្ទៀងផ្ទាត់ជាមួយព័ត៌មាន ដែលមាន នៅក្នុង ប្រព័ន្ធប៉ូលីស អន្តរជាតិ និងទិន្នន័យ ឯកសារធ្វើដំណើរ ដែលបានបាត់(SLTD)៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម