រថយន្ត​ ដឹក​ទំនិញ​ បុក​ចូល ​ផ្ទះ​អ្នកលក់ ​សាំង​បណ្តាល​ឱ្យ ​ឆេះ​ស្ត្រី​ ចំណាស់​ម្នាក់ រង​របួស ធ្ងន់

 
 

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីចំណាស់ម្ចាស់ផ្ទះ ម្នាក់ត្រូវភ្លើងឆេះបណ្តាល ឱ្យរងរបួសធ្ងន់ធ្ងរត្រូវ បានសមត្ថកិច្ចដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ខណៈរថយន្តដឹកទំនិញ ១គ្រឿងបើកបុកចូលផ្ទះ លក់សាំងនិង លក់ភេសជ្ជៈបង្ក ជាអគ្គិភ័យកើតឡើង។

ចំណែកអ្នកបើក រថយន្តបានរត់គេចខ្លួនបាត់ ខណៈអគ្គិភ័យកំពុង ឆាបឆេះឡើង។ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរ បាល ខេត្តបន្ទាយមានជ័យចំនួន២គ្រឿង ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទាន់ពេលវេលាមិនឱ្យភ្លើងបន្ត ទៅឆាបឆេះផ្ទះអស់ផ្ទះទាំង មូលនោះឡើយ។ ហេតុការណ៍កើតឡើងកាលពី វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ ចំណុចផ្លូវកាច់ កែងមួយកន្លែងក្បែរសាលា ក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បុរសឈ្មោះខន ខែម អាយុ៥០ឆ្នាំជាប្តី ប្រពន្ធឈ្មោះចែ សុជាតិ អាយុ៤០ឆ្នាំ  រស់នៅភូមិសង្កាត់កើត ហេតុខាងលើបានរបួសធ្ងន់។ អគ្គិភ័យ ឆេះអស់តែផ្នែកខាងមុខ នៃផ្ទះដែលកសាងជាតូបធ្វើអំពី ថ្មប្រក់សង្ក័សីប្រវែងប្រហែល ៥ម៉ែតការ៉េសម្រាប់ដាក់តាំងលក់ សាំងដបនិងលក់គ្រឿងភេសជ្ជៈគ្រប់មុខ។ រីឯរថយន្តបង្កដឹកផ្ទុកគ្រឿងបន្លាស់ ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង រួមទាំងឆេះអស់ម៉ូតូ១គ្រឿង ក្នុងនោះប្រាក់អស់ប្រហែលជាង ៣ពាន់ដូល្លា។

ជុំវិញនៃហេតុការដែលកើតឡើង បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឃើញហេតុការណ៍ប្រាប់ឱ្យ ដឹងថាមុនពេលកើត ហេតុគេឃើញរថយន្ត ធុនធំ១គ្រឿងធ្វើដំណើរពីក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ គេមិនដឹងរថយន្តនោះមាន បញ្ហាអ្វីនោះទេ ស្រាប់ រេចង្កូតទៅបុកដបសាំង ដាក់លក់ខាងមុខតូប ចូលទៅខាងក្នុងបង្កជាអគ្គិភ័យឆាបឆេះ តែម្តង។នៅពេលនោះភ្លើងក៏ បានឆាបឆេះស្ត្រីចំណាស់ម្នាក់ កំពុងអង្គុយក្នុងតូបហើយគេឃើញ ស្ត្រីរងគ្រោះបានរត់ចេញមកក្រៅ ទាំងភ្លើងកំពុងឆេះ រំពេចនោះត្រូវបាន ប្រជាពលរដ្ឋយកទឹកមកបាញ់ពន្លត់ ហើយនគរបាលក្រុងសិរីសោភ័ណ ដឹកយកទៅសង្គ្រោះជីវិត នៅមន្ទីរពេទ្យ ។ នៅក្នុងផ្ទះក៏មានបុរសម្នាក់ទំនងទៅទិញ អីវ៉ាន បានរត់គេចខ្លួន ទាន់ពេលវេលា។ រីឯអ្នកបើករថយន្តបានបំបែក កញ្ចក់រថយន្តខាងមុខរត់គេចខ្លួនបាត់ស្រមោល។ ម្ចាស់រថយន្តត្រូវ បានគេស្គាល់ថា ឈ្មោះ គីម រស់នៅក្រុងសិរីសោភ័ណ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្វែងរក ចាប់ឃាត់ខ្លួនអ្នកបើករថយន្ត ដើម្បីយកមក ផ្តន្ទាទោសតាមច្បាប់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម