ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បុរស​៤នាក់ ​បង្អក​ស្រា​ ឱ្យ​ស្រវឹង រួច​ចាប់រំលោភ​ម្នាក់ម្តង​

 
 

ខេត្តកំពង់ចាម៖ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៤ កុម្ភៈ ២០១៥ បន្ទាប់ពីស្ត្រីចំណាស់ ម្នាក់អាយុ៥១ឆ្នាំ រស់នៅភូមិអូរប្ញស្សី ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ដាក់ពាក្យប្តឹង ដោយចោទថា បានចាប់រំលោភ សេពសន្ថវៈម្នាក់ម្តងៗ រហូតបានសម្រេច ទាំង៤ នាក់ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តី ពីសមត្ថកិច្ចឱ្យដឹងថា ករណីចាប់ស្ត្រីចំណាស់ រំលោភនេះបានកើតឡើង កាលពី វេលាម៉ោង៩យប់ ថ្ងៃទី ២១ មករា ២០១៥ កន្លងទៅ ។

សេចក្តីរាយការណ៍បានបន្តថា ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះរ៉េត ម៉ាប់ អាយុ៣១ឆ្នាំ ២-ឈ្មោះចែម ចេន អាយុ៣៧ឆ្នាំ ៣-ឈ្មោះស្រេង ក្រួច អាយុ៣៨ឆ្នាំ ៤-ឈ្មោះឆូយ ឆាយ អាយុ ២៩ឆ្នាំ ទាំងអស់គ្នារស់នៅ ភូមិខ្ទួយ ទី៣ ឃុំអូម្លូ ស្រុកស្ទឹងត្រង់ ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម