បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​​គេ ​ព្រួត​វាយ​រហូត​ស្លាប់ ហើយ​អូស​សព​ទៅ​​ដុត​ ​​ព្រោះ​សង្ស័យ ​ថា​ជា​ចោរ

 
 

ខេត្តកំពង់ស្ពឺ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវប្រជាពលរដ្ឋព្រួតវាយរហូត ស្លាប់យ៉ាងអាណោច អាធ័ម ហើយអូសសពយក ទៅដុតនៅ កណ្តាលវាលស្រែក្រៅភូមិ ព្រោះសង្ស័យថា ជាចោរ ។ ហេតុការណ៍នេះបង្កឱ្យ មានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៤ កុម្ភៈ នៅចំណុចភូមិ ស្រែអំបិល ឃុំត្រពាំងគរ ស្រុកសំរោងទង ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនមិនស្គាល់អត្តសញ្ញាណខាងលើបានដើរចូល ភូមិស្រែអំបិល ពីក្រោយផ្ទះប្រជាពលរដ្ឋ ពេលនោះ ប្រជាពលរដ្ឋ និងមេភូមិបានហៅសួរ តែជននោះមិន និយាយអ្វីទាំងអស់។ ឃើញដូចនេះ លោកមេភូមិ បានរាយការណ៍ ទៅប៉ូលិសឱ្យ ចុះមក មើល ពេលប៉ូលិសមកដល់ ជននោះបានស្រែក ហៅប៉ូលិសឱ្យជួយគេផង ។ គ្រាន់តែជនមិនស្គាល់ អត្តសញ្ញាណនោះ ស្រែកហៅប៉ូលិសរួច ស្រាប់តែប្រជាពលរដ្ឋ នាំគ្នារត់ស្រមកព្រួតវាយ នឹងដំបងរហូតដាច់ ខ្យល់ស្លាប់ ហើយអូសសព យកទៅចោលនៅ កណ្តាលវាលស្រែ ក្រៅភូមិ រួចយកធាងត្នោត និងគល់ដូងមកគរភ្លើងដុត ហើយនាំគ្នា គេចខ្លួនបាត់អស់។

ក្រោយមកនៅវេលាម៉ោង៩យប់ថ្ងៃដដែល ទើបហេតុការណ៍នេះបានដឹងដល់ប៉េអឹមចុះមកពិនិត្យកន្លែង កើតហេតុ និងស្រាវជ្រាវរក អត្តសញ្ញាណ ជនរងគ្រោះ ចំណែកជនដៃដល់ ដែលវាយសម្លាប់ ជនរងគ្រោះ សមត្ថកិច្ចកំណត់អត្តសញ្ញាណ បានហើយ ហើយកំពុងស្វែង រកចាប់ខ្លួន៕


 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម