តា វ៉ិចទ័រ នាំ​សមាជិក​ក្រុម​កំប្លែង​រក​មូលនិធិ​ជួយ​មន្ទីរ​ពេទ្យ គន្ធបុប្ផា

 
 

នេះ​ជា​ថ្ងៃ​ទី​ ២ ​ហើយ ដែល​លោក សុវណ្ណរិទ្ធី និង​ សមាជិក​ក្រុម​កំប្លែង​ CTN ទាំង​អស់​បាន​សហការ​គ្នា ធ្វើ​យុទ្ធនាការ​ស្វែង​រក​មូលនិធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ គន្ធបុប្ផា។ ក្នុង​នោះ​រួម​មាន​ទាំង​លោក ដួង សុខគា និង​ នាយ ពែកមី ផង​ក៏​បាន​ចូលរួម​នឹង​គេ​ដែរ។

យុទ្ធនាការ​នេះ មាន​ឈ្មោះ​ថា “ក្ដី​សង្ឃឹម” ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បាន​យល់​ដឹង​បន្ថែម​ទៀត តាម​រយៈ​ការ​បញ្ជ្រាប​ព័ត៌មាន​អំពី​ការ​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក មុន​នឹង​ឈាន​ដល់​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ នៅ​ពាក់​កណ្ដាល​ខែ​ឧសភា ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​ខាង​លើ។

ជា​លទ្ធផល​លោក​ថា មាន​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ។

“តាំង​ពី​អ្នក​មាន​ឡាន​ទំនើប ម៉ូតូ អ្នក​ជិះ​កង់​ជា​ដើម។ សូម្បី​តែ​អ្នក​លក់​លៀស​ហាល​ក៏​ចូលរួម​ជាមួយ​ក្រុម​ការងារ​ដែរ”។ លោក​ថា ងាក​មក​ក្រុម​ការងារ​កំប្លែង​របស់​CTNវិញ​ម្នាក់ៗ​ស្ទើរ​តែ​ភ្លេច​បាយ​ភ្លេច​ទឹក​ទៅ​ហើយ ដោយ​ព្យាយាម​ប្រកូកប្រកាស​ឲ្យ​សប្បុរសជន​ចូលរួម​ចែក​រំលែក​ទៅ​តាម​ធនធាន​ដែល​មាន។

ក្រុម​ការងារ​របស់​លោក នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ៥​ បន្ត​ទៀត​ រួម​មាន កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ​ធ្លាយ​ដល់​ខេត្ត​សៀមរាប​ ដើម្បី​ស្វែង​រក​ថវិកា តាម​រយៈ​ការ​សម្ដែង​កំប្លែង និង​ ចុះ​ផ្សព្វផ្សាយ​តាម​ទី​ប្រជុំ​ជន និង​សាកល​វិទ្យាល័យ​ជា​ដើម។

“គ្មាន​នរណា​ម្នាក់​យក​កម្រៃ​ពី​ការងារ​នេះ​ឡើយ ម្នាក់ៗ​ធ្វើ​ដោយ​ទឹក​ចិត្ត​ដើម្បី​ជួយ​គន្ធបុប្ផា”។

រហូត​មក​ពេល​នេះ ថវិកា​ដែល​ប្រមូល​បាន​មាន​ចំនួន​ប្រមាណ ​៦​ ម៉ឺន​ដុល្លារ​ ហើយ ដោយ​រួម​បញ្ចូល​ទាំង​អ្នក​បរិច្ចាគ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត។ លោក​មាន​អារម្មណ៍​រំភើប​រីករាយ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ ដើម្បី​ជា​ការ​ចូលរួម​មួយ​ផ្នែក​ក្នុង​សង្គម​។

លោក​ថា ថ្ងៃ​នេះ​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​ពី​សំណាក់​ក្រុម​បង្ហាញ​ម៉ូដ​ថប់​ម៉ូដែល។

ប្រភព Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម