រាជធានីភ្នំពេញ នឹងមានដាច់ភ្លើង ក្នុងខណ្ឌមួយចំនួន
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានធ្វើការប្រកាស ទៅដល់សាធារណជន ឲ្យបានជ្រាបថា នៅតាម បណ្តាខណ្ឌ មួយចំនួន ក្នុងរាជធានីភ្នំពេញ នឹងមានការ ដាច់ភ្លើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ ទី៥-៨ ខែកុម្ភៈ ឆ្នាំ២០១៥។
យោងតាមសេចក្តី ជូនដំណឹង របស់អគ្គិសនីកម្ពុជា ដែលចុះហត្ថលេខា ដោយលោក កែវ រតនៈ អគ្គនាយក អគ្គិសនីកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅ ថ្ងៃព្រហស្បិ៍ ទី៥ ខែកុម្ភៈនេះ បានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងធ្វើការជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លង ខ្សែបណ្តាញ បង្កលក្ខណៈដល់ ការដ្ឋានពង្រឹងផ្លូវ ដូច្នេះ អគ្គិសនីកម្ពុជា នឹងត្រូវផ្អាក ផ្គត់ផ្គង់ភ្លើង ក្នុងខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹង បានបន្តថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច មានការដាច់ភ្លើង នៅតំបន់ តភ្លើងលេខ P064, P963 ភូមិថ្មគោល ភូមិត្រពាំងក្រឡឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, តំបន់លេខ P616, P242, P1002 ស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, តំបន់ភ្លើង មួយចំនួន ដែលឋិតនៅតាម បណ្តាយផ្លូវលេខ ៩២ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងតំបន់ភ្លើងលេខ ប.ត ៥៥៨ ក្នុងសង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ដាច់ភ្លើងនៅ តំបន់ភ្លើងលេខ P431 ស្ថិតនៅក្នុង ភូមិជ្រៃកោង សង្កាត់ចោមចៅ ពោធិ៍សែនជ័យ, តំបន់ភ្លើងលេខ ប.ត ៣៥៩ ស្ថិតនៅតាមបណ្តាយ ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ, តំបន់ភ្លើងលេខ P2987, P298A, P1024 ស្ថិតក្នុងភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច ដាច់ភ្លើង នៅតំបន់ភ្លើងលេខ P431 ស្ថិតនៅក្នុង ភូមិជ្រៃកោង សង្កាត់ចោមចៅ ពោធិ៍សែនជ័យ, តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅតាម បណ្តោយផ្លូវ ជាតិលេខ ៣ ក្នុងភូមិជ្រៃកោង ភូមិសណ្តែក សង្កាត់ចោមចៅ ពោធិ៍សែនជ័យ, តំបន់ភ្លើងមួយចំនួន ស្ថិតនៅតាម បណ្តោយផ្លូវជាតិ ៦A ក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា, តំបន់ភ្លើងលេខ P1344, PT748, PT990, P782 ស្ថិតនៅភូមិបឹងឈូក ភូមិតែង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ដាច់ភ្លើងនៅក្នុង តំបន់ភ្លើងមួយចំនួន នៅក្នុងភូមិទឹកថ្លា ភូមិផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ, តំបន់ភ្លើងលេខ ប.ត៩៣៩ ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងតំបន់ភ្លើង មួយចំនួនទៀត ក្នុងតំបន់ត្រពាំងថ្លឹង ភូមិលូប្រាំ ភូមិទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!