ស្ទាវ២ក្រុមចេញពីក្លិបវាយតប់គ្នា ត្រូវសន្តិសុខចុះទៅអន្តរាគមន៍ រត់ចោលម៉ូតូមួយគ្រឿង
រាជធានីភ្នំពេញ ៖ យុវជនស្ទាវ២ក្រុមចេញពីក្លិបបានវាយតប់គ្នាតាមផ្លូវ សាធារណៈ ខណៈក៏ប្រទះឃើញ សន្តិសុខ ឯកជនបាននាំគ្នា រត់ចោល ម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ កាលពីវេលាម៉ោង ០២ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី០៥ កុម្ភៈ ២០១៥ ស្ថិតនៅតាម ផ្លូវជាតិលេខ៣ នៅក្បែរ វ៉ាវឌីស្កូក្លិប ក្នុងភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីសន្តិសុខយាមក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២ក្រុមមិន ដឹងមានទំនាស់ រឿងអីជាមួយ គ្នានៅ ក្នុងក្លឹបទេ ជិះម៉ូតូពីត្បូង ទៅជើង លុះមកដល់ចំណុច ខាងលើ បានឈប់ម៉ូតូនៅ តាមចិញ្ចើមផ្លូវ ហើយវាយតប់គ្នា ទៅវិញទៅមក ពេល នោះសន្តិសុខក៏បាន ដើរសំដៅធ្វើឱ្យយុវជន ទាំង២ក្រុមភ័យ បាននាំគ្នារត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូ ម៉ាកហុងដាវ៉េវ ពណ៌ខៀវ ពាក់ស្លាក លេខ សៀមរាប 1F 8100 នៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សន្តិសុខបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ចោមចៅចុះទៅយកម៉ូតូទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលចោមចៅ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!