នគរបាលខេត្ដក្រចេះ តាមចាប់ក្រុម ចោរលួចគោ ក្របី ៤នាក់
-ប្រជាពលរដ្ឋមានជំនឿថា តុលាការនិង ផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់ តាមនីតិវិធី
ក្រចេះ ៖ ប្រតិបត្ដិការ រួមគ្នារបស់កម្លាំង នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ស្រុកសំបូរ ខេត្ដក្រចេះ ព្រម ទាំងមានការ ចូលពីអាជ្ញាធរ និងប្រជាការពារឃុំ មុខសញ្ញា ចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាព លួចគោ លួចក្របី របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ជាពិសេសនៅ ឃុំសណ្ដាន់ ត្រូវបានចាប់ខ្លួន ជាបន្ដបន្ទាប់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ។
ទោះយ៉ាងនេះក្ដី ជនសង្ស័យ៣នាក់ ផ្សេងទៀត ក្នុងនោះពីរនាក់ ជាប្ដីប្រពន្ធដែលជា អាជីវកររក ស៊ីកាប់ជ្រូក កាប់គោ និងកាប់ ក្របីយក សាច់លក់ ប្រចាំនៅឃុំសណ្ដាន់ ដែលទទួលផល ចោរកម្មពីជនដៃដល់ បាននឹងកំពុង រត់គេចខ្លួន ក្រោយពីដឹងថា បក្ខពួកទាំង៤ នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននោះ ។
អធិការរងទទួល ផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកសំបូរ ខេត្ដក្រចេះ លោក ឈិន សំបូរ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ នេះថា ក្រោយពីមាន សកម្មភាព និង កង្វល់របស់ ប្រជាពលរដ្ឋតាម មូលដ្ឋាន ជាពិសេសនៅ ឃុំសណ្ដាន់ ស្ដីពីបទល្មើស លួចគោ លួចក្របី ដែលជាកម្លាំង អូសទាញដ៏ សំខាន់ក្នុងវិស័យ កសិកម្មនោះ ស្នងការ នគរបាលខេត្ដក្រចេះ លោកឧត្ដមសេនីយ៍ លន់ សុផាត បានបញ្ជាឱ្យ នគរបាលជំនាញ និងនគរបាល មូលដ្ឋានបើក ការស៊ើបអង្កេត ជាបន្ទាន់ ដើម្បីតាមចាប់ ក្រុមចោរ ទាំងនោះ។
លោក ឈិន សំបូរ បានបន្ដថា ក្រោយពី ទទួលបានបទ បញ្ជាពីសំណាក់ លោកស្នងការ រួចមក នគរបាលរបស់លោក និងអាជ្ញាធរ មូលដ្ឋាន បានធ្វើការតាមដាន និងស្រាវជ្រាវ ដោយយកចិត្ដ ទុកដាក់រហូត ឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យ៤នាក់ កាលពីរសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥។
អធិការរងនគរបាល រូបនេះបានបញ្ជាក់ថា “ជនសង្ស័យទាំង៤នាក់ គឺជាមុខសញ្ញា ដ៏សកម្ម ដែលបានលួចគោ និងក្របីរបស់ ប្រជាពលរដ្ឋ ហើយមុខសញ្ញាពីរនាក់ ទើបនឹង ចេញពីពន្ធនាគារ ទៀតផង” ។
បើតាមលោក ឈិន សំបូរ ជនសង្ស័យ ទី១ឈ្មោះ មុត ឃីម អាយុ៣៩ឆ្នាំ ដែលជននេះបាន ចេញពីពន្ធនាគារ កាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៤ ដោយជាប់ ពាក់ព័ន្ធពីបទ ប្លន់ប្រដាប់អាវុធ ហើយត្រូវតុលាការ ផ្ដន្ទាទោស ចំនួន៦ឆ្នាំ ទី២ ឈ្មោះមៀន លីម ភេទប្រុស អាយុ៥២ឆ្នាំ ទី៣ឈ្មោះ មាស ប្រុស អាយុ៥២ឆ្នាំ និងទី៤ ឈ្មោះព្រំ ចេង អាយុ ៣៦ឆ្នាំ ដែលជននេះ ទើបចេញពីពន្ធនាគារ កាលចុងឆ្នាំ ២០១៤ ពាក់ព័ន្ធទៅនឹងសកម្ម ភាពប្រើហិង្សា ។
ជនសង្ស័យ ទាំង៤នាក់ រស់នៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្ដក្រចេះ ។
លោក ឈិន សំបូរ បានបញ្ជាក់ទៀតថា ក្រោយការសួរនាំ ជនសង្ស័យ ព្រំ ចេង បានសារភាពថា ខ្លួនបានលួចគោ របស់អ្នកស្រុក ចំនួន ២ដង ដោយលើកទី១ កាលពីថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៤ នៅឃុំកំពង់ចាម លួចគោ បានមួយក្បាល និងលើកទី២ មានគ្នា៥នាក់ លួចគោនៅ ឃុំកោះញែក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ បានចំនួន២ក្បាល ។
ប៉ុន្ដែតាមការសន្និដ្ឋាន របស់សមត្ថកិច្ច ជនសង្ស័យទាំងនេះ រួមជាមួយ បក្ខពួក៣នាក់ ដែលកំពុងរត់ គេចខ្លួននោះ ពាក់ព័ន្ធទៅនឹង សកម្មភាព មួយនេះ ជាច្រើនករណីទៀត។
សម្រាប់ជនសង្ស័យ ៣នាក់ ដែលកំពុង រត់គេចខ្លួនពី ការតាមចាប់ អធិការរងលោក ឈិត សំបូរ បានបញ្ជាក់ អត្ដសញ្ញាណថា ពីរ នាក់ដែលមាន ប្ដីឈ្មោះ វ៉ាន់ ស៊ីណាត អាយុ ៣៤ឆ្នាំ និងប្រពន្ធ តឹក ហៀក អាយុ៣៤ឆ្នាំ គឺជាអាជីវករ កាប់ជ្រូក កាប់គោ កាប់ក្របី លក់នៅឃុំសណ្ដាន់ ហើយពីរនាក់ ប្ដីប្រពន្ធនេះ គឺជាអ្នកផ្ដល់ មធ្យោបាយ (ទូកសម្រាប់ ដឹក) និងទទួលផល ចោរកម្មពីជន ដៃដល់ ដោយក្នុ ងមួយក្បាល តម្លៃប្រមាណ ២០ម៉ឺន រៀលប៉ុណ្ណោះ ។
លោក ឈិន សំបូរ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ច របស់លោកបាន នឹងកំពុងធ្វើការ ស្រាវជ្រាវ ដើម្បីតាមចាប់ ខ្លួនជនសង្ស័យ ទាំង៣នាក់ ដែលបាននឹង កំពុងរត់គេចខ្លួន ។
មេឃុំសណ្ដាន់ លោកអ៊ុំ សំ ក៏បានបញ្ជាក់ ផងដែរថា ជនសង្ស័យទាំងនេះ គឺជាមុខសញ្ញា ដ៏សកម្ម ដែលលួចគោក្របី របស់ប្រជាពល រដ្ឋ ហើយពួកគេក៏ ជាមុខសញ្ញា ចេញពីពន្ធនាគារ ផងដែរ ។
លោកមេឃុំសណ្ដាន់ បានបង្ហាញពីវិធាន ការជាប្រចាំ របស់អាជ្ញាធរ ប្រជាការពារនិង សមត្ថកិច្ចមូលដ្ឋាន បន្ដឃ្លាំមើល ជនសង្ស័យ ដែលកំពុង រត់គេចខ្លួន ដើម្បីតាមចាប់យក មកផ្ដន្ទាទោស តាមផ្លូវច្បាប់ បន្ថែមទៀត ។
ប្រជាពលរដ្ឋនៅ ឃុំសណ្ដាន់បានបង្ហាញ ការសាទរ ចំពោះចំណាត់ការ ភ្លាមៗនិងមាន ប្រសិទ្ធភាពរបស់ សមត្ថកិច្ច ខេត្ដក្រចេះដែល បានតាមចាប់ ជនសង្ស័យទាំងនេះ ប៉ុន្ដែពួក គាត់មានជំនឿថា តុលាការនិង ផ្ដន្ទាទោសជន ទាំងនេះតាម ផ្លូវច្បាប់យ៉ាង តឹងតែងបំផុត បើមិនដូច្នេះទេ នៅពេលដែលពួកគេចេញ ពី ពន្ធនាគារវិញ និងបន្ដ ធ្វើសកម្មភាពដដែល ហើយក្ដីបារម្ភ របស់ប្រជាពលរដ្ឋ និងកើតមាន សាជាថ្មី ។
លោក ឈិន សំបូរ បានបញ្ជាក់ឱ្យដឹងថា ក្រោយការឃាត់ ខ្លួនជនសង្ស័យ ទាំង៤នាក់ សមត្ថកិច្ចបានដកហូត ទូកមួយគ្រឿង ដែល ជាមធ្យោបាយ សម្រាប់ដឹកគោ ក្របីនិងជើង គោ ដែលប្រលះសាច់ ហើយចំនួន៣ ។
បច្ចុប្បន្នជន សង្ស័យទាំងនេះ បាននឹងកំពុង ធ្វើការសួរនាំ នៅអធិការដ្ឋាន នគរបាលស្រុក សំបូរ ដើម្បីបញ្ជូន បន្ដទៅ កាន់ការិយាល័យ ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្ដក្រចេះ រួចកសាងសំណុំ រឿងទៅតុលាការ បន្ដការសួរនាំ និងចាត់វិធានការ តាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!