UPDATE: សាកសព ព្រះសង្ឃ អាយុកាល ២០០​ ឆ្នាំ មិនទាន់ស្អុយរលួយ អង្គុយតាំងសមាធិ ព្រោះនៅមានព្រះជន្ម នៅឡើយ?

 
 

ម៉ុងហ្គោលី ៖ កាលពីសប្តាហ៍មុន ខ្មែរឡូត ធ្លាប់បានចុះផ្សាយ ព័ត៌មានមួយ ស្តីអំពី សាកសព ព្រះសង្ឃមួយអង្គ នៅតែរក្សាភាពដើម និង មិនទាន់ស្អុយរលួយ ខណៈពេល មានអាយុកាល ២០០ ឆ្នាំ កន្លងទៅហើយនោះ។

យ៉ាងណាមិញ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មូលហេតុដែលព្រះកាយ របស់ព្រះសង្ឃ អង្គនេះ មិនស្អុយរលួយ បណ្តាលមកពី ព្រះអង្គ នៅមានព្រះជន្ម នៅឡើយ។ សាកសព ព្រះសង្ឃអង្គនេះ ស្ថិតនៅក្នុងសភាព មិនស្អុយរលួយ ហើយ អង្គុយតាំងសមាធិ រូបរាងផ្កាឈូក បានធ្វើឲ្យ អ្នកវិទ្យាសាស្រ្ត មានការងឿយឆ្ងល់គ្រប់គ្នា និង មិនទាន់រកឃើញ មូលហេតុពិតប្រាកដនៅឡើយ។ អ្នកវិទ្យាសាស្រ្តមួយ ចំនួនទៀត បានសន្និដ្ឋានថា ការថែរក្សា សាកសព បានល្អយ៉ាងនេះ មកពី អាកាសធាតុត្រជាក់ ក្នុងប្រទេសម៉ុងហ្គោលី។

ទោះជាយ៉ាងណា តាមសង្ឃដីកា របស់ ព្រះតេជគុណ Barry Kerzin និង ជាវេជ្ជបណ្ឌិតផ្ទាល់ របស់សម្តេចសង្ឃទីបេ ដាឡៃ ឡាម៉ា បានប្រាប់ សារព័ត៌មាន Siberian Times ថា សាកសព របស់ ព្រះសង្ឃ ដែលមានរាងកាយ មិនទាន់ស្អុយរលួយ  និង អង្គុយតាំងសមាធិ ក្នុងរូបរាងផ្កាឈូកនេះ មកពីព្រះអង្គ នៅមានព្រះជន្ម នៅឡើយ ប៉ុន្តែ ព្រះអង្គ កំពុងធ្វើការតាំងសមាធិមួយ ហៅថា "Tukdam" ។ ព្រះតេជគុណ មានសង្ឃដីកា បន្តទៀតថា ប្រសិន ព្រះអង្គ អាចធ្វើការតាំងសមាធិ បន្តទៀតនោះ ព្រះអង្គនឹងត្រាស់ដឺង ដូចជា ព្រះពុទ្ធ ជាក់ជាមិនខានឡើយ៕

ខាងក្រោម គឺជារូបភាព របស់ សាកសព ព្រះសង្ឃដែលរកឃើញ មានព្រះកាយ អង្គុយតាំងសមាធិ៖


ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព ៖ BBC

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម