មែនក៏អី? នៅម៉ាឡេស៊ី គេប្រទះឃើញ និងថតបាន សត្វចម្លែក Alien (មានវីដេអូ)
ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗ កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយ បានផ្ទុះឡើង បន្ទាប់ពីកម្មករ នៅក្នុងប្រទេសម៉ាឡេស៊ី បានប្រទះឃើញ សត្វចម្លែក គួរឲ្យខ្លាចមួយក្បាល ដែលគេសន្មតថា គឺជាពពួក Alien។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វចម្លែក ដែលមិនធ្លាប់បានឃើញនេះ ត្រូវបានប្រទះឃើញ ដោយកម្មករ នៅឯចំការដូងប្រេង មួយកន្លែង ដែលស្ថិតនៅក្នុងព្រៃ ក្នុងប្រទេសម៉ាឡេស៊ី។ ដោយសារតែវា មានរូបរាងចម្លែក ធ្វើឲ្យកម្មករ នៅឯចំការដូងប្រេងនោះ គិតថា វាជាសត្វចម្លែក ដែលមកពីភពក្រៅ។
សត្វខ្លាឃ្មុំព្រះអាទិត្យ ឬ Sun Bear ដែលស៊ីអាហារមិនគ្រប់គ្រាន់ មានរូបរាងស្គមខ្លាំង ត្រូវគេច្រលំ ស្មានថា ជាសត្វចម្លែក Alien
ផ្ទុយមកវិញ អ្វីដែលកម្មករទាំងនោះគិត គឺខុសស្រឡះតែម្តង ដោយសារតែ វាមិនមែនជា សត្វចម្លែកនោះទេ វាគឺជា សត្វខ្លាឃ្មុំព្រះអាទិត្យ (Sun Bear) ដែលស៊ីអាហារ មិនគ្រប់គ្រាន់ រហូតមានរូបរាង ស្គមខ្លាំង ដូចជាសត្វចម្លែក ស្ទើរចំណាំ មិនបាន។
ទោះបីជាយ៉ាងណាក៏ដោយ មុនពេលដែល កម្មករទាំងនោះ បានដឹងថា វាគឺជាសត្វខ្លាឃ្មុំ ពួកគេបាន វាយវានឹងដំបង ថែមទាំង ថតសកម្មភាព របស់វាទៀតផង ខណៈសត្វខ្លាឃ្មុំនោះ បានវាលថ្នមៗ ចូលទៅក្នុងព្រៃវិញ ដែលមើលទៅ គួរឲ្យអាណិតមែនទែន។
កម្មករនៅឯ ចំការដូងប្រេងម្នាក់ វ័យ៣៣ឆ្នាំ មានឈ្មោះថា Herman Tutu បាននិយាយថា «ពួកយើងមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ មិនធ្លាប់បានឃើញ សត្វចម្លែក បែបនេះ ពីមុនមក។ ក្រញ៉ាំជើងរបស់វា ចម្លែកខ្លាំងណាស់ ហើយនៅពេលដែលវា បានឃើញពួកយើង វាក៏ដើរសំដៅ មករកពួកយើង។ ពេលនោះ មានកម្មករម្នាក់ បានយកដំបងឈើ វាយទៅលើវា ជាច្រើនដង ធ្វើឲ្យវា ដេកស្តូកស្តឹង នៅនឹងកន្លែង។ ប៉ុន្តែក្រោយមក ទើបពួកយើង បានដឹងថា វាគឺជាសត្វខ្លាឃ្មុំ។»
គួរបញ្ជាក់ផងដែរថា ខ្លាឃ្មុំព្រះអាទិត្យ គឺជាប្រភេទសត្វ ដែលជិតផុតពូជ ដោយសារតែ ការកាប់បំផ្លាញព្រៃឈើ ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងជម្រកធម្មជាតិ របស់ពួកវា៕
សូមទស្សនាវីដេអូខាងក្រោម៖
សត្វខ្លាឃ្មុំព្រះអាទិត្យ ឬ Sun Bear
ប្រភព ៖ មេត្រូ
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!