ឃាត់ខ្លួន វេជ្ជបណ្ឌិតម្នាក់ ប្រើហឹង្សា លើអ្នកបំរើក្នុងផ្ទះ ជាកុមារ
កំពត៖ វេជ្ជបណ្ឌិតម្នាក់ ត្រូវបានលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ដឹកនាំកម្លាំង នគរបាល នៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអានីតិជន ខេត្ត និងកម្លាំងនគរបាល មូលដ្ឋាន ចុះទៅនាំខ្លួន ដើម្បីសាកសួរអំពករណី ប្រើហឹង្សា លើអ្នកបំរើផ្ទះ ជាកុមារ។ ការចុះនាំខ្លួននេះ ធ្វើឡើង នៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅផ្ទះវេជ្ជ បណ្ឌិតខាងលើ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុង និងខេត្តកំពត។
នគរបាលមូលដ្ឋាន បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ជនសង្ស័យ ដែលត្រូវនាំ ខ្លួននោះ ឈ្មោះ ខែម សិទ្ធិ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិត ជំងឺទូទៅ បំរើការងារ ក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពត ។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា កុមារីរងគ្រោះម្នាក់ គឺបានរងគ្រោះជាយូរណាស់មកហើយ ដោយវេជ្ជបណ្ឌិតរូបនេះ តែងតែវាយ ធ្វើ បាបស្ទើររាល់ថ្ងៃ ដោយបង្ខំឲ្យធ្វើការងារផ្ទះធ្ងន់ៗ និងទៅ ឃ្វៀលគោ ទាំងមេឃភ្លៀង ហើយក្មេងរងគ្រោះរូបនេះ ធ្លាប់រងគ្រោះ ដោយ សារម្ចាស់ផ្ទះជា វេជ្ជបណ្ឌិត នេះ ប្រើឲ្យលីដុំថ្មធំៗ យកមករៀប ធ្វើផ្ទះ។
ប្រភពដដែលឲ្យដឹងទៀតថា រាល់ពេលវាយ ធ្វើបាបក្មេងម្តងៗ ពួកគាត់មានចិត្តអាណិតអាសូរណាស់ ហើយក៏ធ្លាប់បានទៅ ប្រាប់ពេទ្យ នោះដែរ កុំឲ្យធ្វើបាបក្មេងនេះតទៅទៀត។ ការធ្វើបាបក្មេងនេះ ទៀតសោធ ខាងសង្កាត់ ក៏ធ្លាប់ចុះមកណែនាំពេទ្យ រូបនេះម្តងរួចមកហើយផងដែរ តែពេទ្យនេះមិនស្តាប់ អ្នកណាទាំងអស់។
នគរបាល បញ្ជាក់ថា ក្មេងរងគ្រោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះទេ អាយុ១៤ឆ្នាំ ក្មេងរងគ្រោះ ត្រូវបាន វេជ្ជបណ្ឌិត វាយធ្វើបាបយ៉ាង ចាស់ដៃ កាលពីវេលាម៉ោង១៩យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៥ ធ្វើឲ្យ កុមារីរងគ្រោះ រូបនេះរត់ចោលផ្ទះ ហើយទើបវិលមកផ្ទះ វេជ្ជបណ្ឌិតវិញ កាលពី ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៥៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!