ប្រទះឃើញ ​សព​បុរស ម្នាក់​អណ្តែត ទឹកទន្លេ​ ទាំង​ជាប់​ ខ្នោះដៃ

 
 

ខេត្តកណ្តាល ៖ សពបុរសម្នាក់ មានសភាពហើមស្អុយ ហើយដៃម្ខាង មានជាប់ខ្នោះទៀត ត្រូវបានគេប្រទះឃើញ កាលពីម៉ោង០១រសៀលថ្ងៃទី០៤ កុម្ភៈ ២០១៥ ស្ថិតនៅចំណុច ទន្លេបាសាក់ ក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។

ក្រោយពីប្រទះឃើញ ត្រូវនគរបាលជំនាញការិយាល័យ បច្ចេទេស និងវិទ្យាសាស្ត្រខេត្តបាន ចុះទៅធ្វើកោសល្យវិច័យ ត្រូវបានសន្និដ្ឋានថា អាចជាករណីឃាតកម្ម ព្រោះនៅលើខ្លួនសព មានស្នាមជាច្រើនកន្លែង ។ សពអាចស្លាប់ជាង ២០ម៉ោងមកហើយ ព្រោះមានសភាពហើមស្អុយ ។ នៅលើខ្លួនតាមការពិនិត្យមាន ស្នាមហើមប៉ោងថ្គាមខាងស្តាំ ស្នាមបែកមាត់ និងស្នាមខ្មៅប៉ោងកញ្ចឹង.កខាងក្រោយ ។

តាមការពិនិត្យបានឱ្យដឹងទៀតថា សពជនរងគ្រោះមានអាយុ ប្រហែលជាង៣០ឆ្នាំ សំបុរស មាឌធំកម្ពស់ ១,៧៥ម៉ែត្រ នៅកដៃខាងឆ្វេងមានជាប់ខ្នោះដៃ និងពាក់នាឡិកាពណ៌ស ពាក់អាវពណ៌លឿងលាយឆ្នូត មានឡេងពណ៌ទឹកប្រាក់ ស្លៀកខោជើងវែងពណ៌ខ្មៅ ខ្សែក្រវាត់ ពណ៌ខ្មៅក្បាលស ។

លោកឧត្តមសេនីយ៍ត្រីអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ណាដែលបានបាត់សមាជិកគ្រួសារ ដែលមានភិនភាគដូចខាងលើ សូមមកទំនាក់ទំនងជាមួយ នគរបាលខេត្តកណ្តាល ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម