អ្នកបើក ឡានតាក់ស៊ី មហាសំណាង! ត្រូវស្លាបយន្តហោះឆាប តែមិនស្លាប់ (មានវីដេអូ)
តៃវ៉ាន់៖ រូបភាពថ្មីបំផុតមួយ បានបង្ហាញថា រថយន្តតាក់ស៊ីមួយគ្រឿង បានខូចផ្នែកខាងមុខខ្ទេចខ្ទី ស្ទើរតែ ទាំងស្រុង បន្ទាប់ពី ត្រូវបាន ឆាបដោយ ស្លាប យន្តហោះ TransAsia ដែលជួបឧបទ្ទវហេតុ បុកស្ពាន និង ធ្លាក់ចូលក្នុងទឹកទន្លេ កាលពីម្សិលមិញ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះ បុរសម្នាក់ដែលជា អ្នកបើករថយន្តតាក់ស៊ី មិនបាន បាត់បង់ជីវិត នោះឡើយ។
រូបភាពដ៏ គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានបង្ហោះ ចូលទៅក្នុងបណ្តាញសង្គម បានបង្ហាញឲ្យឃើញ ពីរថយន្តតាក់ស៊ីពណ៌លឿង បានខូតខាតស្ទើរ ទាំងស្រុង នៅផ្នែកខាងមុខ ខណះកញ្ចក់ផ្នែកខាងមុខ បានរបើក ដាច់ចេញពីគ្នាតែម្តង។ អ្វីដែលមិននឹកស្មានដល់ រូបភាពនេះ ក៏បង្ហាញ ឲ្យឃើញថា បុរសជា អ្នកបើករថយន្ត តាក់ស៊ីដ៏សំណាងបំផុតម្នាក់នេះ អាចដើរ ចេញ ពីក្នុងរថយន្ត និង អាចអង្គុយតេ ទូរសព្ទ បានទៀត ។
យ៉ាងណាមិញ ប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាអ្នកបើកតាក់ស៊ី នេះមាន ឈ្មោះ Zhou ក៏បាន រងរបួសត្រង់ ក្បាល តែមិនធ្ងន់ធ្ងរ និង ត្រូវបាន បញ្ជូន ទៅកាន់ មន្ទីរពេទ្យ ក្រោយពីហេតុការណ៍នេះ បានកើតឡើង ។
គួរបញ្ជាក់ផងដែរថា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៏ TransAsia ស្ថិតក្នុងជើងហោះហើរ GE235 ផ្ទុកអ្នកដំណើរ ចំនួន៥៣នាក់ និងក្រុមការងារ នៅលើយន្តហោះ ៥នាក់ ដែលបានចេញដំណើរ ពីអាកាសយានដ្ឋាន សុងសាន ឆ្ពោះទៅកោះ Kinmen បានធ្លាក់ ចូលទៅក្នុង ទឹកទន្លេ Keelung បន្ទាប់ពីហោះបុក ស្ពាន Nanhu ក្នុងទីក្រុងតៃប៉ិ កាលពីវេលា ម៉ោង ១០ និង ៥៤នាទី ព្រឹកមិញនេះ។ ខណៈដែល អ្នក ចំនួនជនរងគ្រោះ ដែលបាន បាត់បង់ជីវិតបាន កើនឡើង ដល់ ៣១ នាក់ និង ១៥នាក់ បានរងរបួស ហើយខណៈ ១២នាក់ ទៀត បានបាត់ខ្លួន នេះ បើយោងតាមប្រភពព័ត៌មាន ចុងក្រោយពី CNN ៕
រូបភាព ពេលកំពុងកើតហេតុ
អ្នកបើកតាកស៊ី (ពាក់អាវពណ៌ប្រផេះ) ដើរចេញពីរថយន្ត ទៅអង្គុយនៅជិតរថយន្តរបស់គាត់
រូបភាពដែលបានបង្ហោះក្នុងបណ្តាញអ៊ីនធើណេតក្រោយកើតហេតុ
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!