ស្នាដៃផាត់មុខ បែបនេះ គឺជារបស់អ្នក ជំនាញម្នាក់ តើអាចធ្វើឲ្យ អ្នកពេញចិត្ត ដែរឬទេ?

 
 

ភ្នំពេញ៖ ការផាត់មុខ ជាផ្នែកមួយដ៏សំខាន់បំផុត សម្រាប់មិត្តនារីៗ ដែលអាចកែប្រែ ផ្ទៃមុខ ទៅជាមនុស្ស ផ្សេង មួយទៀត ដែល អាចនិយាយថា គឺ ស្រស់សោភា ជាងពេលធម្មតា។ ថ្ងៃនេះ ខ្មែរឡូត នឹងនាំប្រិយមិត្ត ជួបជាមួយ បងប្រុស ឯកទេសផាត់ មុខ ដ៏ជំនាញម្នាក់  ដែលអាចធ្វើឲ្យ មនុស្ស ធម្មតាម្នាក់ ក្លាយជារាជនី សម្រស់ ក្នុងមួយព្រិចភ្នែក ជាពិសេសនោះ គឺក្នុងថ្ងៃ រៀបអាពាហ៍ពិពាហ៍ របស់ពួកគេ។

ជួបជាមួយបងប្រុស កុល សុធារ៉ូ អាយុ ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅរាជធានីភ្នំពេញ និងនា ពេលបច្ចុប្បន្ន គាត់ មានអាជីព ជាជាងផាត់មុខ ដ៏ជំនាញម្នាក់។ លោក ធារ៉ូ បានប្រាប់ ខ្មែរឡូត ថា គាត់ ប្រកបអាជីពជា អ្នកផាត់មុខនេះ តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ បើគិតទល់ ពេលបច្ចុប្បន្ន នេះ គឺ ១២ឆ្នាំហើយ ដោយបានផាត់មុខ តាមរោងការ, ក្នុងពិធីនានា រឺក៏ទៅផាត់មុខឲ្យ តារាសិល្បះ ជាដើម។

ហេតុអ្វី បានជាចង់ ចាប់អាជីពផាត់មុខនេះ?

"តាមការពិត ពីដំបូងឡើយ ខ្ញុំរៀនខាងផ្នែករបាំ ព្រះរាជ្យទ្រព្យ នៅសាកលវិទ្យាល័យ វិចិត្រសិល្បៈ ប៉ុន្តែខ្ញុំ មានអារម្មណ៍ថា ចូលចិត្តផាត់មុខ ឲ្យគេ និយាយឲ្យចំទៅ ចូលចិត្តឲ្យមនុស្សជុំវិញ ខ្លួនស្អាត ដូច្នេះខ្ញុំក៏បាន ចាប់អាជីព ផាត់មុខតែ ម្តងទៅ។ ហើយការចេះ ផាត់មុខរបស់ខ្ញុំនេះ គឺដោយសារតែ ការដើរមើល ពីរៀមច្បង មិនបានចូល រៀនខាងផ្នែក ផាត់មុខ នោះទេ។ ខ្ញុំតែងលួច មើលគេ ថា ផាត់មុខបែបណា  ប្រើក្រែម បែបណា ឲ្យសាកសមនឹង មាត់របស់មនុស្ស ជាដើម"។ សម្តីរបស់លោក កុល សុធារ៉ូ។

តើការផាត់មុខរបស់ លោកធារ៉ូ មានចំនុចទាក់ ទាញអ្វីខ្លះ ទើបធ្វើឲ្យភ្ញៀវពេញចិត្ត ជ្រើសរើស យកស្នាដៃរបស់គាត់?

លោក ធារ៉ូ បានឲ្យដឹងថា "ការផាត់មុខ មានច្រើនរបៀប ដូចជា ការផាត់ស្តើងៗ និងក្រាស់។ បើសម្រាប់ ខ្ញុំវិញ គឺចូលចិត្ត ផាត់មុខបែប ស្រាលៗ សាមញ្ញ ប៉ុន្តែស្អាត និងមើលទៅលេចធ្លោ តែម្តង។ ហើយភ្ញៀវ ភាគច្រើន ពេញចិត្តខាងផាត់មុខ បែបស្រាលៗ ជាងក្រាស់ ដោយសារតែ ពួកគាត់ គិតថា ចង់បានបែបធម្មជាតិ ច្រើនជាង។ ចំនុចនេះហើយ ទើបអាចទាក់ ចិត្តភ្ញៀវ ជ្រើសរើសស្នាដៃ ផាត់មុខរបស់ខ្ញុំ"។

តម្លៃផាត់មុខ?

"ចំពោះខ្ញុំ គឺមិនមែនកាន់ខាង ហាងសម្អាងការណាមួយនោះទេ គឺមានន័យថា ខ្ញុំដើរចល័ត គ្រប់សម្អាងការ។ បើភ្ញៀវ ហៅខ្ញុំ ដោយផ្ទាល់ ក្នុងថ្ងៃ រៀបការ ថ្លៃផាត់មុខ គឺខ្ញុំគិត២៥០ ដុល្លារ។ ហើយប្រាក់ ចំណូល របស់ខ្ញុំ ក្នុងមួយខែ បានចន្លោះពី ១០០០ដុល្លារ ទៅ២០០០ដុល្លារ"។

ឪពុកម្តាយ មានការប្រកាន់ ចំពោះការចាប់អាជីពផាត់មុខនេះ ដែលជាអាជីព មនុស្សស្រី?

លោក ធារ៉ូ បានបន្តថា "ពីដំបូង ឪពុកម្តាយរបស់ខ្ញុំ មានការប្រកាន់ ព្រោះពួកគាត់ ចង់ឲ្យខ្ញុំរៀនច្រើន ជាង បែរជាខ្ញុំ ទៅចាប់អាជីព ផាត់មុខបែប នេះទៅវិញ។ ប៉ុន្តែនាពេលបច្ចុប្បន្ន ពួគគាត់ បានឃើញ ពីភាពជោគជ័យ របស់ខ្ញុំ ដែលអាចរក ប្រាក់ចំណូល បានដោយ ខ្លួនឯងបែបនេះ។ ក្នុងនោះដែរ សម្រាប់បង ប្អូនរបស់ខ្ញុំ មិនមានអ្នកណា មានជំនាញផាត់មុខនេះទេ មានតែរូបខ្ញុំ តែម្នាក់ប៉ុណ្ណោះ"។

ចំពោះថ្ងៃអនាគត តើលោក ធារ៉ូ មានគម្រោង យ៉ាងណាដែរ ចំពោះអាជីពផាត់មុខនេះ?

"ខ្ញុំពិតជា ស្រឡាញ់អាជីពផាត់មុខនេះខ្លាំងណាស់ នៅថ្ងៃអនាគត គឺខ្ញុំនៅតែបន្ត ហើយប្រហែលជា បើកសាឡនមួយ។ ជាពិសេសខ្ញុំ សូមអរគុណ ទៅដល់ ភ្ញៀវទាំងអស់ ដែលបានពេញចិត្ត និងគាំទ្រស្នាដៃផាត់មុខរបស់ខ្ញុំ"៕

រូបភាព៖ លោក កុល សុធារ៉ូ ក្រោយពីធ្វើកិច្ចសំភាសន៍ ជាមួយនឹង ក្រុមការងារខ្មែរឡូត


ស្នាដៃនៃការផាត់មុខ ឲ្យកូនក្រមុំ របស់លោក កុល សុធារ៉ូ នាពេលកន្លងមក








ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម