ទុស្សេភ្លើងកុងម៉ា ឆេះផ្អើល អ្នកភូមិ នៅវេលា ជិតភ្លឺ
រាជធានីភ្នំពេញ៖ ខណៈពេលមេឃ ភ្លឺស្រាងៗទៅហើយ ស្រាប់តែមានករណី ទុស្សេអគ្គីសនីឆាបឆេះ កុងម៉ា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងវេលាម៉ោង ៣និង៥៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភពព័ត៌មាននៅកន្លែង កើតហេតុបានឲ្យដឹងថាមុន ពេលកើតហេតុគេឃើញភ្លើងឆាបឆេះ ចេញពីកន្លែងកុងម៉ា ហាងផឹកស៊ីជំនោរ ក្បាលទំនប់ថ្មី១ នៅជាន់ក្រោម ខណៈពេលដែលម្ចាស់ផ្ទះ កំពុងតែដេកលង់លក់មួយភាំង នៅជាន់ទី១នោះផងដែរ។ ប្រភពបន្តថានៅពេលឃើញភ្លើងនៅ តែបន្ត ឆាបឆេះ អ្នកភូមិមានការឆោឡោ ខ្លាចឆេះរាលដាលដល់ ផ្ទះផ្សេងៗទៀត ភ្លាមៗនោះអ្នកភូមិបានរត់ទៅ ដាស់ទ្វារហ៊ាងខាងលើ ហើយនាំគ្នាជួយ យកបំពង់ អគ្គីភ័យមកជួយបាញ់ ទើបរលត់ជាស្ថាពរ ក៏ឃើញរថយន្តពន្លត់អគ្គីភ័យ មកដល់កន្លែងកើតហេតុ។
ចំពោះអគ្គីភ័យខាងលើ នេះគ្រាន់តែបង្កឲ្យខូចខាត មួយចំនួនតែប៉ុណ្ណោះ មិនរាលដាលដល់ផ្ទះអ្នកដទៃនោះទេ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!