យកសាំង ក្រអូបចាក់ បង្កាត់ភ្លើងដុតត្រី ឆាបជាអណ្តាត ភ្លើងឆេះរលាក ស្លាប់លើដីថៃ
ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់បានស្លាប់ នៅលើទឹកដីថៃ ខណៈពេលដែល ពលករខាងលើត្រូវ ភ្លើងឆាបឆេះពេញដងខ្លួន នៅ ពេលដែលបង្កាត់ភ្លើងដុតត្រីមិនឆេះ ក៏យកសាំងក្រអូប ចាក់ទៅក្នុងភ្នក់ភ្លើង បណ្តាលឲ្យឆាឆេះតែម្តង។
ហេតុការណ៍នេះបាន កើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០១៥នៅខេត្តសាមុទ្រសាខន ។ សពរងគ្រោះត្រូវបានភាគី ថៃដឹកមកប្រគល់ឲ្យសាច់ញាតិតាម ច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត កាលវេលាម៉ោង៥ល្ងាច ថ្ងៃដដែលផងដែរ ។ជនរងគ្រោះមានឈ្មោះផន ព្រៀ ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិឃូស្វាយ ឃុំបុសស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះដែរសាកសព ជនរងគ្រោះត្រូវភ្លើងឆេះពេញទាំងដងខ្លួន។
ស្ត្រីឈ្មោះដើក រំដួល អាយុ៣០ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានប្រាប់កោះសន្តិភាព ថាគាត់និងប្ដីបានទៅប្រទេសថៃធ្វើការ ជាកម្មករសំណង់ហើយមុនកើតហេតុប្ដី របស់គាត់ចង់ហូបត្រី ក៏បានទៅរកត្រីមកដាក់ ដុត ។ ស្ត្រីខាងលើបន្តថាដោយតែបង្កាត់ ភ្លើងមិនឆេះប្ដីរបស់គាត់ខឹង ក៏ទៅយកសាំងក្រអូបស្រោចលើភ្នក់ភ្លើង ក៏ស្រាប់តែបង្កជាអណ្ដាតភ្លើង ឆាបឆេះទៅលើខ្លួនប្រាណបុរស ជាប្តីយ៉ាងសន្ឋោសន្ឋៅបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ រីឯសពបុរសរងគ្រោះក្រោយពីបញ្ជូន មកដល់កម្ពុជាក្រុមសាច់ញាតិបានជួល រថយន្តកាមរីមួយគ្រឿង ដឹកបន្តទៅភូមិកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!