ក្មេងប្រុស​ អាយុ៦ឆ្នាំ ជិះកង់​ រអិលចូល ទឹកទន្លេ លង់ស្លាប់

 
 

កណ្តាល : ក្មេងប្រុស អាយុ៦ឆ្នាំម្នាក់ ជិះកង់តាមមាត់ទន្លេ ចៃដន្យរអិល ធ្លាក់ចូលទឹកទន្លេ បណ្តាលលង់ ទឹកស្លាប់ កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រង់ចំណុចភូមិ កំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើតាមលោក អ៊ុន សុខា នាយប៉ុស្តិ៍ ឃុំកំពង់ស្វាយ បានឲ្យដឹងថា ក្មេងប្រុស រងគ្រោះ ឈ្មោះ ប៊ុន ថេនវិរៈ អាយុ៦ឆ្នាំ រស់នៅភូមិឃុំ កើតហេតុ មានឪពុកឈ្មោះ ចាន់ ប៊ុនថេន អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ មៀច ចាន្ធី អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។

លោកនាយប៉ុស្តិ៍ បានបន្តទៀតថា មុនដំបូងឡើយ ក្មេងប្រុសបាន ជិះកង់ដើរលេង នៅក្នុងភូមិ ហើយមានប្រជាពលរដ្ឋ បា្រប់ថា កូនធ្លាក់ចូលទឹក ទន្លេបាសាក់ នៅក្រោយភូមិ ភ្លាមៗអ្នកភូមិ នាំគ្នាចុះទៅរាវរក ខណ:រកឃើញ ក្មេងប្រុសរងគ្រោះ ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ច ចុះទៅធើ្វការត្រួត ពិនិត្យឃើញថា ជនរងគ្រោះពិត ជាលង់ទឹកស្លាប់មែន ហើយបានប្រគល់សព ជូនក្រុមគ្រួសារ ធើ្វបុណ្យតាម ប្រពៃណី៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម