ជនសង្ស័យ៣នាក់ ប្រើឡាមអារ-ក ប្លន់ យកលុយ ពីស្ដ្រីរងគ្រោះ
ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបាន នគរបាលប៉ុស្ដិ៍ ជ័យជំនះ ឃាត់ខ្លួនបានបន្ទាប់ ពីធ្វើសកម្មភាព យកឡាមគំរាម អារ-កប្លន់ យកលុយ កាលពីវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចមាត់ទន្លេ តាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
នគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ តុង សារឿន ភេទស្រី អាយុ ៦៤ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅភូមិស្ពឺ ឃុំ ស្ពឺ ស្រុកចំការលើ ខេត្ដកំពង់ចាម បាត់លុយ ៦០០ដុល្លារ និងលុយខ្មែរ ១២ម៉ឺនរៀល។ ចំណែក ជនសង្ស័យមាន គ្នា៣នាក់ រួមមានឈ្មោះ រឿន មាស ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ និងទីលំនៅ មិនពិតប្រាកដ ធ្លាប់ជាប់គុកនៅ ព្រៃស ម្ដងរួចមកហើយ ពីបទលួចកាបូប កាល ពីឆ្នាំ២០១៣ ទី២ឈ្មោះ ណា ណាត ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរ និងទីលំនៅ មិនពិតប្រាកដ ទី៣ឈ្មោះ ចេក រតនា ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាន មកពីខេត្ដកំពង់ចាម គោលបំណងមក ព្យាបាលជំងឺ ហើយក៏បានមក ដេកនៅលើបង់ កន្លែងកើតហេតុ ស្រាប់តែមាន ជនសង្ស័យ៣នាក់ មកធ្វើសកម្មភាព ដើរមកជិត រួចជនសង្ស័យម្នាក់ បានយកឡាម មកវះហោបៅអាវ ពេលជនរងគ្រោះ ភ្ញាក់ដឹងខ្លួន ហើយពេលនោះជន សង្ស័យ បានយកឡាម មកគំរាមអារ-កមិន ឱ្យស្រែក ហើយជនសង្ស័យ បានឆែកយក លុយពីក្នុង ហោប៉ៅហើយបាន ដើរចេញបំរុង គេចខ្លួន ក៏ត្រូវកម្លាំងល្បាត ឃើញក៏ជួយអន្ដរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បានទាំង៣នាក់ តែម្ដង ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចឆែករកឃើញ លុយចំនួន ១២ម៉ឺនរៀល តែប៉ុណ្ណោះ ហើយមកសាកសួរ នៅនគរបាលប៉ុស្ដិ៍ជ័យជំនះ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ចាត់ការបន្ដ ៕
លោកយាយរងគ្រោះ ត្រូវជនសង្ស័យប្លន់លុយ ពេលនៅលើបង់មាត់ទន្លេ
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!