តរចន្តភ្លើង ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់

 
 

ភ្នំពេញះ បុរសម្នាក់ ត្រូវបានស្លាប់ភ្លាមៗ បន្ទាប់ពីរូបគេ បានតចរន្តអគ្គិសនី ចេញពីផ្ទះទៅឆក់ត្រី នៅខាងក្រោយផ្ទះ ខណះឱនរើស ត្រីត្រូវ ឆ្លងចរន្តឆក់ ស្លាប់មួយរំពេច ។

ហេតុការណ៍ នេះកើតឡើង កាលពីវេលាម៉ោង ប្រហែល៩ជាង ព្រឹកថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៥ ស្ថិតនៅ ក្រុមទី១០ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រជាពលរដ្ឋរស់ក្បែរ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះត្រូវ បានគេស្គាល់ ឈ្មោះ វួង វន ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប រស់នៅក្នុងភូមិ សង្កាត់ កើតហេតុ។

អ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះ បានតចរន្តចេញ ពីផ្ទះដើម្បីឆក់ ត្រីនៅខាងក្រោយ ផ្ទះរបស់គាត់ ខណៈឆក់ត្រូវត្រី គាត់បានឱនរើសត្រី ដោយដៃម្ខាងកាន់ ដងឆក់និងដៃ ម្ខាងលូកចាប់ត្រី ខណៈអោននោះ ស្រាប់តែឆ្លងចរន្ត ឆក់បណ្តាលឲ្យ ស្លាប់តែម្តង។ ភ្លាមៗនោះដែរ ជំនាញចក្ខុខណ្ឌ បានចុះ ទៅពិនិត្យ រួចសន្និដ្ឋានថា ពិតជាឆ្លងចរន្ត ឆក់ស្លាប់ ដោយខ្លួនឯង រួចក៏ប្រគល់ សាកសពទៅ ឲ្យក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម