ទៀតហើយ! ពួក ISIS ទម្លាយវីដេអូ ដាក់អ្នកបើកបរ យន្តហោះម្នាក់ នៅក្នុងទ្រុងដែក រួចដុតទាំងរស់ (មានវីដេអូ)
ស៊ីរី៖ ពួកសកម្មប្រយុទ្ធ នៃរដ្ឋឥស្លាម ហៅកាត់ថា ISIS នៅតំបន់ ស៊ីរី និង អ៊ីរ៉ាក់ បានទម្លាយនូវវីដេអូឃ្លីបមួយ ដែលដាក់ចំណងជើងថា «Healing the Believers Chests» បង្ហាញពីសកម្មភាព ដុតទាំងរស់ នូវអ្នកបើកយន្តហោះម្នាក់ ដែលជាប់នៅក្នុងទ្រុងដែក។
លោក Moaz al-Kassasbeh អ្នកបើកបរយន្តហោះ ដែលចូលរួមក្នុងបេសកកម្ម ប្រឆាំងនឹងពួក ISIS ត្រូវជាប់ធ្វើជាចំណាប់ខ្មាំង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៤ កន្លងទៅ ខណៈយន្តហោះចម្បាំង ប្រភេទ F-16 របស់លោក ជួបឧបទ្ទវហេតុ កំឡុងពេលដែល ហោះហើរ នៅក្បែរទីក្រុង Raqqa ភាគខាងជើង ប្រទេសស៊ីរី។
ក្នុងនោះដែរ ស្ថានីយ៍ទូរទស្ស៍ជាតិ បានប្រកាសពី មរណៈភាព របស់លោក Kassasbeh កាលពីថ្ងៃទី ៣ ម្សិលមិញនេះ បើទោះបីជា រាជធានី អាម៉ាន់ ខិតខំប្រឹងប្រែង បង្កើនការរំដោះ អ្នកបើកបររូបនេះ បន្ទាប់ពី ភាពភ័យខ្លាច គាត់ត្រូវគេសម្លាប់ ក្រោយទទួលដំណឹងថា ចំណាប់ខ្មាំង ជនជាតិជប៉ុន Kenji Goto ត្រូវពួកនេះ កាត់ក្បាល កាលពីថ្ងៃសៅរ៍ ទី ៣១ ខែមករា កន្លងទៅ។
ពួក ISIS ធ្លាប់បានគម្រាម សម្លាប់អ្នកបើកបររូបនេះ ម្តងរួចមកហើយ ប្រសិនបើ ប្រទេសហ្ស៊កដានី មិនព្រមប្រគល់ អ្នកទោស ជាយោធារបស់អ៊ីរ៉ាក់ នាង Sajida al-Rishawi ដែលជាប់ពាក់ព័ន្ធនឹង ការបំផ្ទុះគ្រាប់បែក អត្តឃាត សម្លាប់មនុស្ស ៦០ នាក់ កាលពីឆ្នាំ ២០០៥ ទេនោះ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីវីដេអូ ដុតសម្លាប់ អ្នកបើកបរ ជនជាតិហ្ស៊កដានី ទាំងរស់នេះ ត្រូវបានទម្លាយរួចមក រាជរដ្ឋាភិបាល ហ្ស៊កដានី បានប្រកាសសងសឹក ដោយនឹងប្រហារជីវិត អ្នកទោស ជាយោធារបស់អ៊ីរ៉ាក់ នាង Sajida al-Rishawi ខាងលើ អមជាមួយនឹង ភេរវករ ៥ រូបទៀត ដែលពាក់ព័ន្ធនឹង ពួកសកម្មប្រយុទ្ធ ទាំងនេះ៕
រូបភាពដុតសម្លាប់ អ្នកបើកបរ ជនជាតិហ្ស៊កដានី Kassasbeh ទាំងរស់៖
ទាហានបិទមុខពីរនាក់ ត្រូវបានប្រទះឃើញ ជាអ្នកដុតភ្លើង
រូបថតដែលទម្លាយ កាលពីថ្ងៃទី ២៤ ខែធ្នូ ក្នុងគោលបំណង បង្ហាញពីការចាប់ខ្លួន Kassasbeh បាន
សាច់ញាតិ បានប្រមូលផ្តុំគ្នា នៅក្បែរឳពុក របស់ Kassasbeh នៅរាជធានី Amman
វីដេអូ៖
ប្រភព៖ Asian Town | Press TV | BBC
ដោយ RoMeo
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!