អ្នកបើក យន្តហោះ ងប់ងល់ ថតរូប selfie ពេក ធ្លាក់យន្តហោះ ស្លាប់ទាំងខ្លួនឯង និងអ្នកដំណើរ
អាមេរិក៖ ដោយសារតែ ថតរូប selfie ក្នុងកំឡុងពេល បើកយន្តហោះ បានធ្វើឲ្យ អាកាសយានិកម្នាក់ ធ្លាក់យន្ដហោះស្លាប់ ក៏ព្រោះ តែស្រវាំងភ្នែក នឹងពន្លឺភ្លើង flash ទូរស័ព្ទ របស់ខ្លួន គាត់ផ្ទាល់។
អ្នកស៊ើបអង្កេតជឿជាក់ ថា លោក Amritpal Singh ទំនងជា បាត់បង់ម្ចាស់ ការ ក្រោយពី រូបគាត់ ភ្ញាក់នឹង ពន្លឺ របស់ទូរស័ព្ទ នៅពេលដែល គាត់ថត រូបខ្លួនឯង ខណៈពេល កំពុង ហោះហើរ។ លោក Singh វ័យ២៩ ឆ្នាំ រូបនេះ រួមទាំងអ្នក ដំណើរគាត់ ម្នាក់ទៀត បានបាត់បង់ជីវិត នៅពេលដែល យន្តហោះ ខ្នាតតូច ប្រភេទ Cesna 150K បានធ្លាក់ ទាំងកណ្តាលយប់ នៅលើវាល ស្រូវសាលី មួយកន្លែង ស្ថិតក្នុងទីក្រុង Denver។
យោងតាម របាយការណ៍ពី អាជ្ញាធរជាតិ សុត្ថិភាពការ ដឹកជញ្ជូន (National Transportation Safety) បានប្រាប់ ឲ្យដឹងថា ៖ “កាមេរ៉ា The GoPro បានបង្ហាញថា អ្នកបើកយន្ត ហោះ និង អ្នកដំណើរ បាននាំគ្នា ថតរូប ខ្លួនឯង ជាមួយ នឹងទូរស័ព្ទ ដៃពួកគេ ដោយបើក flash ក្នុងអំឡុងពេល ហោះហើរពេលយប់ ដែលថតដូចជា នៅពេល ដែលយន្ត ហោះរៀប ចេញដំណើរ ពេលហោះឡើង និងកំឡុងពេល ហោះហើរ”។ ការស៊ើបអង្កេតនេះ ជឿ ជាក់ថា ពន្លឺភ្លើងរបស់ ទូរស័ព្ទគឺ ជាមូលហេតុ នាំឲ្យលោក Singh ភ្ញាក់ ភាន់ភាំង និងស្រវាំងភ្នែក ទើប ធ្វើឲ្យគាត់ មិនអាច គ្រប់គ្រង យន្តហោះ រហូតបណ្តាល ឲ្យមានគ្រោះថ្នាក់៕
រូបថតអាកាសយានិក និងយន្តហោះក្រោយពេលធ្លាក់
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!