បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ ​ចាក់ជា​ច្រើន​កាំបិត​ របួស​ធ្ងន់ ​​​​ប្លន់​យក​ម៉ូតូ​​​

 
 

ខេត្តព្រះវិហារ៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខចាក់ជាច្រើនកាំបិតចំពាក់កណ្តាល ខ្លួនទៅផ្នែកខាងលើ បណ្តាលឱ្យរបួសធ្ងន់ ហើយប្លន់យក ម៉ូតូជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៤ កុម្ភៈ ២០១៥ នៅចំណុច ក្រោយបញ្ជាការ កងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ចម្ងាយ ជាង ៣០០ម៉ែត្រផ្លូវទី៣ កែងខាងក្រោយ ចំណុចស្រះក្តុល ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ។

តាមសម្តីស្ត្រីឈ្មោះ អឿន វណ្ណា ត្រូវជាប្រពន្ធជនរងគ្រោះខាងលើ រស់នៅភូមិស្រឯមជើង ឃុំស្រឯម ស្រុកជាំក្សាន្ត បានឲ្យដឹងថា ប្តីរបស់ គាត់ឈ្មោះ វណ្ណ សុខខឿន អាយុ៤៥ឆ្នាំ ជាកងទ័ព បម្រើការនៅ វរសេនាតូច លេខ៣៧១ ចំណុះកងពល តូចអន្តរាគមន៍ លេខ៧ ក្រៅពី ការងារកងទ័ព ប្តីរបស់គាត់ក៏បាន ឆ្លៀតពេលរត់ម៉ូតូឌុប ដើម្បីបានកម្រៃខ្លះៗ ចិញ្ចឹមគ្រួសារ ។

ប្រពន្ធជនរងគ្រោះបន្តថា មុនកើតហេតុ ប្តីរបស់គាត់បានចេញពីផ្ទះបម្រុងទៅចាំយកកូនចេញពីរៀននៅ ភូមិ ធម្មជាតិ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៤ កុម្ភៈនេះ ស្របពេលនោះមាន អ្នកដំណើរម្នាក់ បានទូរស័ព្ទឲ្យប្តី របស់គាត់ទៅយក ខណៈមកដល់ ចំណុចកើតហេតុ ក្រោយ មូលដ្ឋាន កងរាជអាវុធហត្ថ ភូមិធម្មជាតិ ចម្ងាយជាង៣០០ម៉ែត្រ ស្រាប់តែជនល្មើស ដែលជិះជាមួយ ប្តីរបស់គាត់បាន ដកកូនកាំបិត ចាក់ ទៅលើ ប្តីរបស់គាត់ ជាច្រើនកាំបិត ឡើងសុសខ្លួន បណ្តាលឲ្យប្តី របស់គាត់រងរបួសធ្ងន់ សន្លប់បាត់ស្មារតី រួចជនល្មើសក៏ បានយកម៉ូតូ ម៉ាកវ៉េវ ស៊េរី ២០១៣ ពណ៌ខ្មៅ របស់ជនរងគ្រោះ ជិះគេចខ្លួន បាត់ស្រមោលទៅ ។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះ មកដល់ពេលនេះត្រូវបានក្រុមគ្រូពេទ្យនៅភូមិធម្មជាតិបញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែក ១៦មករា ក្រុងព្រះវិហារ ចំណែកឯ ជនដៃដល់ សមត្ថកិច្ចចម្រុះ ឃុំស្រឯមក៏ បានស្ទាក់ចាប់បានភ្លាមៗ ប៉ុន្តែសមត្ថកិច្ច មិនទាន់បង្ហើបឲ្យ ដឹងពីអត្តសញ្ញាណ ជនដៃដល់នៅឡើយ ទេ និងបានបញ្ជូនមកកាន់ទីបញ្ជាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះវិហារ កសាង សំណុំ រឿងចាត់ការ តាមនីតិវិធី ៕


 

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម