អាណោចអាធ័មណាស់! ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ ធ្លាក់ចូលក្នុងទឹក ត្រូវហ្វូងត្រី ភីរ៉ាន់ញ៉ា ខាំហែកស៊ីសាច់ ខ្ទេចអស់
ប្រេស៊ីល៖ រឿងដ៏គួរឲ្យ អាណោចអាធ័ម មួយបានកើតឡើង ចំពោះក្មេងស្រីម្នាក់ ដែលនាង បានស្លាប់ ព្រោះតែធ្លាក់ចូល ទៅក្នុងទឹក និង ត្រូវហ្វូងត្រី ភីរ៉ាន់ញ៉ា មករោមព័ទ្ធ ខាំហែកស៊ី ដោយមិនប្រណី។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងស្រីរងគ្រោះ មិនត្រូវបានបញ្ចេញឈ្មោះម្នាក់ មានអាយុទើប តែ៦ឆ្នាំប៉ុណ្ណោះ បានជួបរឿង ហេតុអាក្រក់ ខណៈពេលដែល រូបនាង ជិះទូកលេងកំសាន្ត នៅតាមដងស្ទឹង មួយក្នុងទីក្រុង Monte Alegre នៃប្រទេស ប្រេស៊ីល ជាមួយជីដូន រួមនឹងក្មេងៗ ប៉ុន្មាននាក់ ផ្សេងទៀត។
តែក្រោយពី ជិះបានបន្តិច ទូកនោះក៏ បានក្រឡាប់ ចូលទៅក្នុងទឹក ជាហេតុធ្វើឲ្យ ហ្វូងត្រី ភីរ៉ាន់ញ៉ា ដែលហែលនៅ ក្បែរនោះស្ទុះ មកខាំហែកស៊ី រាងកាយរបស់នាង រហូតទាល់តែស្លាប់បាត់បង់ជីវិត។ លើសពីនេះទៀត ក្រោយពីស្រង់ សាកសពក្មេងស្រី រងគ្រោះ ឡើងមកវិញ ភ្លៅ និងជើង របស់នាង ត្រូវបានហ្វូងត្រី ទាំងនោះស៊ីខ្ទេចគ្មានសល់ ទៅហើយ។
រូបភាពៈ សាកសពក្មេងស្រី រងគ្រោះដែល ត្រូវហ្វូងត្រី ភីរ៉ាន់ញ៉ា ហែកស៊ីសាច់ ភ្លៅនិងជើង ខ្ទេចគ្មានសល់
ផ្អែកលើការ ស្រង់សម្តីរបស់ ជីដូនដែល បានជិះទូក ជាមួយក្មេងស្រី រងគ្រោះនោះ បានឲ្យដឹងថា “ពេលដែលទូក ក្រឡាប់លិចនោះ ខ្ញុំប្រឹងចាប់ នាងដែរប៉ុន្តែ ដោយសារមាន ក្មេងៗជាច្រើន ចាប់ទាញ និងអោបខ្ញុំ ច្រើនពេក ទើបធ្វើឲ្យនាង របូតពីដៃ របស់ខ្ញុំ ហើយលិចចូល ទៅក្នុងទឹក និងត្រូវហ្វូងត្រី ហែកស៊ី ដល់ស្លាប់ បែបនេះតែម្តងទៅ។ ខ្ញុំពិតជាសោកស្តាយ ខ្លាំងណាស់”។
រូបភាពៈ ហ្វូងត្រី ភីរ៉ាន់ញ៉ា ដែលមានធ្មេញ មុតស្រួច ខ្លាំង
នេះជារឿង ដ៏អកុសលមួយ ដែលក្មេងស្រី ដ៏តូចម្នាក់ ត្រូវហ្វូងត្រី ដែលស៊ីសាច់ ជាអាហារ និងធ្មេញមុតស្រួល ចោមរោមហែកស៊ី សាច់ដោយគ្មាន ត្រាប្រណី បណ្តាលឲ្យនាង ស្លាប់យ៉ាង អណោចអធ័មបំផុត៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាពៈ ទឹកស្ទឹង ដែលក្មេងស្រី រងគ្រោះធ្លាក់ចូល
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!