ពួកសកម្មប្រយុទ្ធ នៃរដ្ឋឥស្លាម ហៅកាត់ IS ចងស្លាបសេក ទម្លាក់ បុរសម្នាក់ ពីលើអគារ ៧ ជាន់ មិនស្លាប់ យកដុំថ្មគប់ សម្លាប់បន្ថែម!

 
 

ស៊ីរី៖ យោងតាមប្រភព សារព័ត៌មាន ដេលីម៉ែល របស់ចក្រភពអង់គ្លេស បានចុះផ្សាយ នូវអត្ថបទព័ត៌មានមួយ ដែលបានបង្ហាញពី សកម្មភាពយ៉ាងព្រៃផ្សៃ របស់ក្រុមសកម្មប្រយុទ្ធ ជ្រុលនិយម នៃរដ្ឋឥស្លាម (IS) ទៅលើបុរសម្នាក់ ដោយចាប់ចង ស្លាបសេក រួចទម្លាក់ ពីលើអគារ កម្ពស់ ៧ ជាន់ ប៉ុន្តែមិនស្លាប់ ថែមទាំងយក ដុំថ្មគប់ សម្លាប់បន្ថែម ដែលហេតុការណ៍នេះ កើតឡើងនៅ ក្រុង Tal Abyad នៃទីក្រុង Raqqa ប្រទេសស៊ីរី។

បើតាមរូបភាព ជាច្រើនសន្លឹក ដែលបានបង្ហោះ បានបង្ហាញឲ្យឃើញថា បុរសម្នាក់ ដែលស្ថិតនៅក្នុងវ័យ ៥០ ឆ្នាំប្លាយ ត្រូវគេចាប់ចង ស្លាបសេក និងឲ្យអង្គុយ នៅលើកៅអី ប្លាស្ទិចពណ៌.ស មួយ អមសងខាងដោយ យោធាពាក់ម៉ាស់ ប្រមាណជា ២ ទៅ ៣ នាក់។ ក្រោយមក បុរសរងគ្រោះ ត្រូវបានរុញទម្លាក់ ពីលើអគារ ដោយក្បាលសំយ៉ុង ចុះមកមុន បន្ទាប់ពីលិខិតថ្កោលទោសមួយ ត្រូវបានអានលឺៗ ជាសាធារណៈ រួចមក។ ក្រោយពេលធ្លាក់ទៅក្រោម បុរសរងគ្រោះនេះ មិនទាន់ដាច់ខ្យល់ស្លាប់នៅឡើយទេ ប៉ុន្តែត្រូវហ្វូងមនុស្ស ដែលរង់ចាំនៅខាងក្រោមអគារ ស្វាគមន៍ដោយ ដុំថ្ម រហូតដល់ ស្លាប់បាត់បង់ជីវិត គួរឲ្យអាណោចអាធម៌ និង ព្រៃផ្សៃបំផុត។

តាមការបញ្ជាក់ ពីប្រភពព័ត៌មាន ដដែល បានលើកឡើងថា មូលហេតុដែល បុរសម្នាក់នេះ ត្រូវគេសម្លាប់ ដោយសារតែគាត់ ប្រព្រឹត្តប្រាសចាក ពីធម្មជាតិ ដោយទៅលួចមានស្នេហា ជាមួយនឹងមនុស្ស ភេទដូចគ្នា ដែលភាសាសាមញ្ញ ហៅថា ភេទទីបី ឬ «ខ្ទើយ» នោះ៕

គួរបញ្ជាក់ផងដែរថា នេះមិនមែន ជារឿងសាហាវ ដែលក្រុមរដ្ឋឥស្លាម ប្រព្រឹត្តជាលើកដំបូង ទៅលើ ការចោទប្រកាន់ ថាជាខ្ទើយនោះទេ ដោយជនខ្លះត្រូវបាន ធ្វើទារុណកម្ម ចាប់ចងនឹងឈើឆ្កាង ខណៈខ្លះទៀត ត្រូវក្រវ៉ាត់ និង ច្រានទម្លាក់ ពីលើអគារខ្ពស់ៗ រួចមកហើយ៕


បុរសដែលត្រូវគេ អះអាងថា មានទំនាក់ទំនងស្នេហា ភេទដូចគ្នា ត្រូវគេចាប់ចងស្លាបសេក


រូបភាពធ្លាក់ពីលើអគារ ដោយក្បាល សំយ៉ុងចុះមកមុន


ធ្លាក់មកដល់ក្រោមដី សំណាងមិនស្លាប់ ត្រូវអ្នករងចាំនៅក្រោម ស្វាគមន៍បន្ត


ហ្វូងមនុស្ស ដែលរុំព័ទ្ធជារង្វង់ កំពុងស្វាគមន៍ បុរសម្នាក់នេះ ដោយដុំថ្ម រហូតដល់ស្លាប់


ហ្វូងមនុស្ស ដែលរង់ចាំកកកុញ នៅក្រោមអគារ និងតំបន់ក្បែរនោះ

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម