អ្នកនេសាទ ភ្ញាក់ផ្អើល ចាប់បាន ត្រីឆ្លាម កម្របំផុតរស់នៅតាំង ពីសម័យដាយណូស័រ (មានវីដេអូ)

 
 

អូស្ត្រាលី៖ ប្រភេទត្រី ឆ្លាមដ៏ចម្លែក និង កម្របំផុតមួយក្បាល ត្រូវបានអ្នកនេសាទ ចាប់បាន ក្នុងសមុទ្រ នៅក្នុងតំបន់ New South Wales ប្រទេសអូស្ត្រាលី ដែលត្រីឆ្លាមត្រូវដឹងថា ជាត្រីឆ្លាមរស់នៅ ក្នុងជម្រៅទឹកដ៏ជ្រៅ និង រស់នៅតាំងពីសម័យ ដាយណូស័រ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ត្រីឆ្លាមដ៏កម្របំផុត មួយក្បាលនេះ បានជាប់ ក្នុងសំណាញ់នេសាទ របស់ បុរសជា ឪពុក និង កូនប្រុស ដែល ឪពុកមានឈ្មោះ Mike និង កូនប្រុសមានឈ្មោះ Lochlamin ខណៈដែលពួកគេ កំពុងតែនេសាទត្រី នៅក្នុងជម្រៅ ៦០៩ម៉ែត្រ នៅឆ្នេរភាគ ខាងត្បូង តំបន់ New South Wales ។ បន្ទាប់ពី ពួកគេ យកត្រីឆ្លាមចម្លែក និង កម្រមួយក្បាលនេះ ឡើងគោករួច ក៏បានប្រគល់ ទៅកាន់ មណ្ឌល ស្រាវជ្រាវជីវិតសត្វ ក្នុងសមុទ្រ នាទីក្រុង Merimbula ។

ប្រភពដដែលបាន លើកឡើងថា បើតាម អ្នកជំនាញ ក្នុងមណ្ឌលស្រាវជ្រាវនេះ បានធ្វើការសិក្សាលើត្រីឆ្លាម ហើយបានភ្ញាក់ផ្អើល ដែលអ្នក នេសាទ ចាប់បានត្រីឆ្លាមកម្រ បំផុតក្នុងទឹករាក់បែបនេះ។ អ្នកជំនាញបានប្រាប់ ឲ្យដឹងថា ត្រីឆ្លាម ដែល អ្នកនេសាទចាប់បាននេះ ជាប្រភេទត្រីឆ្លាមដ៏ កម្របំផុតមួយប្រភេទ ដែលស្គាល់ថា ជាប្រភេទ ត្រីឆ្លាម goblin ហើយ ពួកវាជាប្រភេទ ត្រីឆ្លាមដែលកម្រ បានឃើញ នៅក្នុងទឹសមុទ្រជម្រៅ រាក់ បែបនេះណាស់ ដោយសារតែ ពួកវា មិនចូលចិត្ត ពន្លឺថ្ងៃ និងរស់នៅក្នុងកន្លែង ងងឹត ក្នុងជម្រៅទឹកដ៏ ជ្រៅ ប្រហែលជា ១,២០០ម៉ែត្រ ។ អ្នកជំនាញ ដដែល បានបញ្ជាក់ថា ប្រភេទត្រីឆ្លាមនេះ មានជីវិតរស់នៅតាំងពី សម័យដាយណូស័រ ៧០ លានឆ្នាំមុនម្ល៉េះ។ ហើយចំពោះ ត្រីឆ្លាម goblin ដែលចាប់បាននេះ នៅតូចនៅឡើយ ទើបមានប្រវែងតែ ១.២ ម៉ែត្រទេ ខណៈដែល ត្រីឆ្លាមពេញវ័យ ប្រភេទនេះ អាចមានប្រវែង រហូតដល់ ៣.៨ ម៉ែត្រឯណោះ ។

ទោះបីជាយ៉ាងណា សម្រាប់ លោក Lochlamin វ័យ ២២ឆ្នាំ ជាអ្នកនេសាទ ដែលចាប់ត្រីឆ្លាមនេះ បាននិយាយថា គាត់ពិតជា រីករាយ និង ភ្ញាក់ផ្អើល ជាខ្លាំង ពេលចាប់ត្រីឆ្លាមនេះ ដោយសារតែគាត់ធ្លាប់ តែឃើញនៅក្នុងរូបភាព តែមិនដែលឃើញផ្ទាល់នោះទេ។ គួរបញ្ជាក់ដែរថា ត្រីឆ្លាម goblin ដែលបានចាប់នេះ នឹង ត្រូវបញ្ចូនទៅកាន់ទីក្រុង សារមន្ទីរ ក្នុងទីក្រុង ស៊ីដនី ដើម្បីដាក់ តាំងបង្ហាញ ៕




ត្រីឆ្លាម goblin រស់តាំងពីសម័យដាយណូស័រ ដ៏កម្រនិងចម្លែកបំផុតដែលត្រូវចាប់បាន

វីដេអូ៖នៃត្រីឆ្លាម goblin ដែលអ្នកវិទ្យាសាស្ត្រជប៉ុន ប្រទះឃើញនិងថតបាននៅក្នុងទឹកសមុទ្រដ៏ជ្រៅ


ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម