តារាម៉ូឌែល ចាក់សម្លាប់ បងប្អូន ស្រីភ្លោះខ្លួនឯង ដោយសារស្រឡាញ់ មនុស្សប្រុស តែមួយ
ក្រូអាស៊ី៖ តារាម៉ូឌែល មួយរូប ត្រូវបាន ចាប់ខ្លួន និងប្រឈមមុខ ពីបទ ប៉ុនប៉ងសម្លាប់ មនុស្ស បន្ទាប់ពី នាងចាក់ បងប្អូន ស្រីភ្លោះ បង្កើតនាង ក៏ព្រោះតែ នាងមាន ភាពច្រណែន នឹងបងប្អូន ស្រីភ្លោះនាង ដែលមាន ទំនាក់ទំនង ល្អជាមួយនឹង បុរសម្នាក់ ដែលអ្នកទាំងពីរ សុទ្ធសឹងតែ ចូលចិត្ដ បុរសនេះ ដូចគ្នា។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Sara Grkovic អាយុ ២២ ឆ្នាំ និងបងប្អូនស្រីភ្លោះនាង គឺ Dajana ដែលអ្នកទាំងពីរ រស់នៅ ក្នុងផ្ទះតែមួយ ជាមួយ នឹង ម្ដាយពួកនាង នៅភាគខាង ជើងផែ Croatian នៃទីក្រុង Rijeka។ គួរបញ្ជាក់ថា ប៉ូលីស បានទៅដល់ កន្លែងកើតហេតុ កាលពីយប់ ថ្ងៃសៅរ៍ មុននេះ បន្ទាប់ ពី មានអំពើហឹង្សា កើតឡើង ដែលនាង Sara បានប្រើ កាំបិតផ្ទះបាយ ចាក់ទៅ លើនាង Dajana ដែលបច្ចុប្បន្ននេះ នាង Dajana កំពុងតែ រងរបួស យ៉ាងធ្ងន់ធ្ងរ និងកំពុងតែ ប្រយុទ្ធប្រឆាំង តស៊ូ ដើម្បី បន្ដជីវិត មួយនេះ។
បើតាមសម្ដី អ្នកជិតខាង បាននិយាយប្រាប់ ស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកមួយ ឲ្យដឹងថា៖ អ្នកទាំងពីរ ឈ្លោះគ្នា មកពី បុរសម្នាក់ ដែលអ្នកទាំងពីរ សុទ្ធសឹង តែពេញ ចិត្ដ និង ស្រឡាញ់ដូចៗ គ្នា។ គាត់យល់ថា៖ អ្នកទាំងពីរ មិនច្រណែន នឹងនារីដទៃ នោះទេ តែពួកគេ ទំនង ច្រណែនគ្នា ថា មានម្នាក់ណា មានភាព ទាក់ទាញ ជាងអ្នកណាម្នាក់។ ជាក់ស្ដែងណាស់ គាត់ មិនដែលឃើញ អ្នកទាំងពីរ ដើរជាមួយគ្នានោះ ទេ ដែលទោះបីជា អ្នកទាំងពីររស់ នៅក្នុងផ្ទះតែមួយ ក៏ដោយ។
សម្រាប់ពេលនេះ អាការៈរបស់នាង Dajana គឺស្ថិតនៅក្នុង សភាពនឹងនរ ខណៈដែលនាង កំពុងស្នាក់ នៅក្នុង មន្ទីរពេទ្យ មួយក្នុងតំបន់ ជាមួយនឹង របួសយ៉ាងធ្ងន់ធ្ងរ និងជ្រៅ នៅត្រង់ដើមទ្រូង និងភ្លៅនាង។ នៅក្នុងនោះ គេជឿជាក់ថា ម្ដាយ របស់នាង កំពុងតែធ្វើការ នៅប្រទេស អាលឺម៉ង់ ជាហេតុមួយ ធ្វើឲ្យអ្នក ទាំងពីរ មានសេរីភាព ក្នុងការឈ្លោះ ប្រកែកគ្នា ខណៈដែល ឪពុករបស់ពួកនាង មិនដែល ធ្វើការទាក់ទង ជាមួយនឹង ក្រុមគ្រួសារទេ នេះបើ យោងតាមមិត្ដភិក្ដ របស់ក្រុមគ្រួសារនាង៕
(រូបខាងឆ្វេង) នាង Dajana Grkovic ដែលត្រូវបាន វាយប្រហារដោយ បងប្អូនស្រីភ្លោះនាង Sara (រូបខាងស្ដាំ)
រូបភាព ក្នុងមន្ទីរពេទ្យឃុំឃាំង៖ នាង Sara
រូបភាព ម្ដាយ និងពួកនាងទាំងពីរ កាលពីនៅកុមារភាព
នាង Sara តារាម៉ូឌែល ដែលពេលនេះកំពុងប្រឈមមុខ នឹងការ ប៉ុនប៉ងសម្លាប់ មនុស្ស បន្ទាប់ពី ចាក់បងប្អូនស្រីភ្លោះ
អគារស្នាក់នៅ ដែលជាទីកន្លែង កើតហេតុ
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!