អ្នកបើកបរ​រថយន្តក្រុងនិង អ្នកលក់​សំបុត្រផ្ទុះការតវ៉ា ជាថ្មី​សុំដំឡើងបា្រក់ខែ៣០០ដុល្លារ

 
 

រាជធានីភ្នំពេញ៖ ជាថ្មីម្តងទៀតហើយ ក្រុមអ្នកបើកបររថយន្តក្រុងរបស់សាលារាជធានីភ្នំពេញចំនួន១៣ នាក់ និង អ្នកលក់សំបុត្រ រថយន្ត ម្នាក់ បានផ្ទុះការតវ៉ាសុំឲ្យ សាលាក្រុងដំឡើងបា្រក់ខែ ដល់៣០០ ដុល្លារអាមេរិក ។

ការតវ៉ារបស់ពួកគេនៅចំណតផ្សាររាត្រីក្បែរផ្សារចាស់ក្នុងខណ្ឌដូនពេញ នាព្រឹកថ្ងៃទី០៣ កុម្ភៈ ២០១៥ នេះ បានធ្វើឡើងបន្ទាប់ ពីសាលា ក្រុង មិនដោះស្រាយ ចំពោះការតវ៉ា របស់ពួកគេកាល ពីពេលកន្លងមក ។

សូមបញ្ជាក់ថា បើតាមមន្រ្តីទទួលបន្ទុករថយន្តខ្សែរបស់សាលាក្រុងបានបញ្ជាក់ឲ្យដឹងថា គោលជំហរ របស់សាលាក្រុងមិនអាច ដំឡើង បា្រក់ខែ ដល់៣០០ ដុល្លារនោះទេ ដោយសារតែការចាប់ផ្តើម សាលាក្រុងមិនបាន ចំណេញពី សេវាដឹកអ្នកដំណើរ ផ្ទុយទៅវិញមាន តែ ចំណាយថែម ហើយថា សាលាក្រុង មិនខ្វល់ចំពោះ ការតវ៉ានេះទេ ព្រោះមានអ្នក បើកបរបម្រុង ជាច្រើននាក់ បាននិងកំពុងតែ ដំណើរការ មិនឲ្យមាន ការរំាងស្ទះ សេវាដឹកជញ្ជូន នេះឡើយ ។

គួរបញ្ជាក់ថា អ្នកបើកបររថយន្តក្រុងទំាងអស់មានជាង២០០នាក់ និងរថយន្តក្រុងមានចំនួន៤៣គ្រឿង ហើយពួកគេ ម្នាក់ៗទទួលបាន បា្រក់ ខែ១៨០ដុល្លារ ក្នុងមួយខែ ។

បើតាមមន្រ្តីសាលាក្រុងដដែល បា្រក់ខែរបស់អ្នកបើកបររថយន្តក្រុងនេះ ច្រើនជាងបា្រក់ខែមន្រ្តីរាជ ការ មួយចំនួនដែល បម្រើការងារ នៅ សាលារាជធានី ភ្នំពេញនោះថែមទៀត ដោយមន្រ្តី ខ្លះទទួលបានខែ ប្រហាក់ប្រហែល ១០០ដុល្លារ ប៉ុណ្ណោះ ៕




 

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម