អាជ្ញាធរអប្សរា បំភ្លឺ​ឧបទ្ទវ​ហេតុ ជន​ជាតិ​ចិន​ ធ្លាក់​ពី​លើ​ ជណ្តើរ​ប្រាសាទ ​អង្គរ​វត្ត

 
 

ភ្នំពេញ៖ បន្ទាប់ពីមាន ករណីភ្ញៀវបរទេស ដែលជាជនជាតិចិន បានធ្លាក់ពីលើ ជណ្តើរប្រាសាទ អង្គរវត្តរួចមក ហើយមានមតិ មួយចំនួនបាន លើកឡើងមិន សមហេតុផលនោះ ត្រូវបាន អាជ្ញាធរអប្សរា ចេញមកស្រាយ បំភ្លឺអំពីឧបទ្ទវហេតុ ទាំងអស់នេះហើយ ដោយជនជាតិនោះ ថយក្រោយ ក៏ធ្លាក់តែម្តង ជាពិសេសកន្លែង ដែលធ្លាក់មាន ទីតាំងរឹងមាំល្អ។

សេចក្តីបំភ្លឺរបស់ អាជ្ញាធរអប្សរា ចេញផ្សាយនៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទើបតែទទួលបាន នៅថ្ងៃទី៣ កុម្ភៈ បានឲ្យដឹងថា ជនជាតិដែល ធ្លាក់នេះ មានឈ្មោះ ZHOA WEI អាយុ៤៥ឆ្នាំ ភេទប្រុស បានដើរថយក្រោយ ក្នុងអំឡុង ពេលថតរូប ដោយមិនបាន ប្រុងប្រយ័ត្នក៏ធ្លាក់ ពីលើជណ្តើរ ឈើនៅរហូតទី២ កម្ពស់ប្រហែល ២ម៉ែត្រ របៀងខាងកើត ប្រាសាទអង្គរវត្ត បណ្តាលឲ្យរង របួសត្រង់ក្បាល។

ភ្លាមៗនោះភ្នាក់ងារ ប្រចាំការរបស់ អាជ្ញាធរអប្សរា ក៏បានសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដែលមាន សមត្ថកិច្ចដើម្បី ធ្វើការសង្រ្គោះបន្ទាន់ នៅកន្លែងកើតហេតុ។ បន្ទាប់មក ជនរងគ្រោះក៏ត្រូវ បានដឹកយកទៅ ព្យាបាលនៅ មន្ទីរពេទ្យ Royal Angkor ខេត្តសៀមរាប និងបានបញ្ជូនបន្ត ទៅព្យាបាលនៅ ប្រទេសថៃ។

សេចក្តីប្រកាស បញ្ជាក់ថា នៅកន្លែងកើតហេតុនោះ មានសភាពរឹងមាំល្អ មានទំហំធំ សមស្របតាម បទដ្ឋានអន្តរជាតិ ដែលកាំជណ្តើរ នីមួយៗ មានទទឹងទំហំ ០,២៥ម៉ែត្រ កម្ពស់ ពីកាំជណ្តើរមួយ ទៅកាំជណ្តើរ មួយទៀតគឺមាន ប្រវែងពី០,១៥ ទៅ០,១៨ម៉ែត្រ ហើយទទឹងជណ្តើរ មានទំហំ រហូតដល់ ២,៥០ម៉ែត្រ។ ចំពោះជណ្តើរផ្សេងៗ ទៀតមាន ទំហំតូច ឬចោតខ្លាំង គឺត្រូវបានបំពាក់ បន្ថែមនូវបង្កាន់ដៃ ដើម្បីធានានូវ សុវត្ថិភាពចំពោះ ភ្ញៀវទេសចរណ៍ ហើយកន្លងមក ពុំធ្លាប់មានករណី គ្រោះថ្នាក់បែបនេះ កើតឡើងដែរ។

អាជ្ញាធរអប្សរា សោកស្តាយចំពោះ ករណីនេះ និងច្រានចោលការ លើកឡើងមិន សមហេតុផល របស់មជ្ឈដ្ឋានមួយ ចំនួនជាពិសេស ចំពោះវិធានការ ទប់ស្កាត់គ្រោះថ្នាក់ និងការរៀបចំ លំហូរទស្សនា នៃភ្ញៀវទេសចរ ព្រោះកន្លងមក អាជ្ញាធរអប្សរា តែងតែ យកចិត្តទុកដាក់ ខ្ពស់អំពីបញ្ហា ទាំងអស់នេះ។

សូមបញ្ជក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ១០ព្រឹក៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម