ជិះម៉ូតូស្របគ្នា ដីហុយមើល មិនឃើញ ប៉ះចង្កូតគ្នា ដួលរងរបួសធ្ងន់
រតនគិរីៈ ម៉ូតូ២គ្រឿង ជិះស្របទិសគ្នា ដីហុយមិនឃើញ ប៉ះគ្នាដួលលើកំណាត់ ផ្លូវជាតិលេខ ៧៨A បណ្តាលឲ្យ យុវជនម្នាក់ របួសធ្ងន់ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២ ខែកុម្ភៈ ត្រង់ចំណុច ចំការកៅស៊ូ ស្ថិតក្នុងភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។ ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅ រថយន្តសង្គ្រោះ របស់ស្នងការដ្ឋាន គរបាលខេត្តបញ្ជូន ជនរងគ្រោះ ទៅសង្គ្រោះ បន្ទាន់នៅមន្ទីរ ពេទ្យបង្អែកខេត្ត ។
អធិការនគរបាល ស្រុកអូរជុំ លោក ថាក់ ឡៅ ប្រាប់ឲ្យដឹងថា ជនរងគ្រោះ របួសធ្ងន់ មានឈ្មោះ ស៊ៀវ ធី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ កាឡៃ២ ឃុំកាឡៃ ស្រុកអូរជុំ ជិះម៉ូតូម្នាក់ឯង ម៉ាកវ៉េវ ពណ៌ខ្មៅគ្មាន ស្លាកលេខ។ ចំណែកឯ ម៉ូតូ១គ្រឿងទៀត ជិះម្នាក់ឯង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បន្ទាប់ពីកើត ហេតុរួចរត់ គេចខ្លួនបាត់ ។ លោកបន្តទៀតថា ម៉ូតូ២គ្រឿងនេះ ជិះមានទិសដៅ ពីជើងទៅត្បូង ពោលចេញពី ទីរួមស្រុកវ៉ឺនសៃ ខណៈជិះទន្ទឹមគ្នា ហើយផ្លូវជាតិលេខ 78Aនេះ មានសភាពហុយ ទ្រលោម ពិបាកក្នុង ការធ្វើដំណើរ ក៏ប៉ះគ្នា ដួលតែម្តង។
លោកអធិការ នគរបាលខាងលើ បញ្ជាក់ឲ្យដឹង ទៀតថា បើតាមការពិនិត្យ ស្ថានភាព កន្លែងគ្រោះថ្នាក់ ចរាចរនេះបណ្តាល មកពីរថយន្ត ម៉ាកវីហ្គោ ធ្វើដំណើរពីខាងក្រោយ ហើយបើកវ៉ា ម៉ូតូប៉ះដៃ ចង្កូតដួលរួច បន្ថែមល្បឿន បើកចូលទីរួមក្រុង បានលុង គេចខ្លួនបាត់ ។ វត្ថុតាងម៉ូតូ ទាំង២គ្រឿង នេះត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍កាឡៃ នាំយកទៅរក្សាទុក ដើម្បីដោះស្រាយ តាមច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!