កូនប្រុស ឧបនាយករដ្ឋមន្រ្តី សុខ អាន ក្លាយជាតំណាង រាស្រ្ត ក្មេងជាងគេនៅកម្ពុជា

 
 

ភ្នំពេញ៖ លោក សុខ សូកាន កូនប្រុសឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីគណៈរដ្ឋមន្រ្តី លោក សុខ អាន បានក្លាយ ជាតំណាងរាស្រ្ត ក្មេងជាងគេ សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ជាមួយវ័យ ត្រឹម ៣១ឆ្នាំប៉ុណ្ណោះ។

គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ បានដាក់សំណើទៅ កាន់រដ្ឋសភាជ្រើស តាំង លោក សុខ សូកាន ជាតំណាង រាស្រ្ត មណ្ឌលខេត្តតាកែវ និងជាសមាជិក គណៈកម្មការ ទី៩ នៃរដ្ឋសភា (គណៈកម្មការសា ធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃ សណីយ៍ឧស្សាកម្ម) ជំនួសលោក សូរ ឃុន ដែលបានទទួល មរណភាព កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥។

សំណើជ្រើសតាំង លោក សុខ សូកាន ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ត្រូវបានលើកយកមក ពិនិត្យក្នុង កិច្ចប្រ ជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភានាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។

យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី០២ ខែកុម្ភៈ បានឲ្យដឹងថា សំណើជ្រើស តាំង លោក សុខ សូកាន ជាតំណាងរាស្រ្ត ត្រូវបានអនុម័តហើយ ហើយការប្រកាស សុពលភាព នឹងធ្វើឡើងក្នុង សម័យ ប្រជុំរដ្ឋសភា នា ពេលខាងមុខនេះ។ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័ត ជ្រើសតាំងលោក សុខ សូកាន ជាសមាជិក គណៈកម្មការទី៩ នៃរដ្ឋសភាផងដែរ បន្ទាប់ពីធ្វើ សច្ចាប្រណិធាន រួចរាល់។

ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាថ្ងៃនេះ បានធ្វើឲ្យ លោក សុខ សូកាន វ័យទើប ៣១ឆ្នាំ បាន ក្លាយជាតំ ណាងរាស្រ្តមានវ័យ ក្មេងជាងគេ បំផុតនៅកម្ពុជា ជំនួសតំណែង តំណាងរាស្រ្ត វ័យក្មេង ជាងគេ របស់លោក ហ៊ុន ម៉ានី កូនប្រុស នាយករដ្ឋ មន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលមាន វ័យ ៣២ឆ្នាំ។ ក្រៅពីតំណាងរាស្រ្ត វ័យក្មេង ទាំងពីររូប គណបក្ស ប្រជាជនកម្ពុជា នៅមានតំណាងរាស្រ្ តវ័យក្មេងមួយរូបទៀត គឺលោក ស សុខា វ័យ ៣៣ឆ្នាំ ជាកូនប្រុស ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ស ខេង៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម