រថយន្តតួរីស បុកចូលផ្ទះ ប្រជា ពលរដ្ឋ រងរបួសធ្ងន់ ស្រាល៦នាក់
ភ្នំពេញៈ មនុស្សប្រុសស្រីចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ខណៈអង្គុយលក់ទូរស័ព្ទ និងអង្គុយលេង នៅសំយ៉ាប មុខផ្ទះត្រូវ រថយន្តមួយគ្រឿង ម៉ាកតួរីស បានបើកជ្រុលទៅ បុករះ សំយ៉ាបផ្ទះ ទូរតាំងទូរស័ព្ទ រួចជ្រុល ទៅបុកជញ្ជាំង បន្ទប់ជួលធ្លាយទើប ឈប់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ប្រហែលជិត៧យប់ ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោក ញឹម ញ៉ាន់ អាយុ៦៦ឆ្នាំជាម្ចាស់ផ្ទះជួល កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះចំនួន ៦នាក់ ប៉ុន្តែ ម្នាក់គ្រាន់តែ រងរបួស បន្តិចបន្តួច ត្រូវជាកូនរបស់គាត់ ចំណែកឯ ៥នាក់ទៀត រងរបួសធ្ងន់ មនុស្សចាស់២នាក់ ជំទង់ម្នាក់ និងក្មេងម្នាក់ឈ្មោះថា តឿ ភេទប្រុស អាយុ៦ឆ្នាំ ចំណែកឯ ៤នាក់់ទៀតពុំ បានស្គាល់ ឈ្មោះនោះទេ ។ ចំណែករថយន្ត បង្កម៉ាក តួរីសពណ៌ស្លែ ពាក់ស្លាក លេខ ភ្នំពេញ 2F-1409 អ្នកបើកបរ ២នាក់ ពុំត្រូវបាន ស្គាល់ឈ្មោះឡើយ។
ប្រភពបានបន្តថា មុនពេលកើតហេតុរថយន្តបង្ក បានបើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយ ផ្លូវបេតុង ខាងលើលុះ ដល់ចំណុច កើតហេតុ ស្រាប់តែរេចង្កូតបុក ចូលផ្ទះ របស់គាត់ ដោយ បុករះសរសរ សំយ៉ាបខាងមុខ ដាច់អស់ និងទូរដាក់ តាំងទូរស័ព្ទ លក់ខ្ទេចអស់រួម និងមនុស្សអង្គុយ លក់ទូរស័ព្ទនិង អង្គុយ លេងក្បែរ នោះរង របួសធ្ងន់ ស្រាល តែម្តងទៅ និងជ្រុលទៅបុក ជញ្ជាំងបន្ទប់ ជួលបាក់ខ្ទេច ប្រវែងជិត ២ម៉ែត្រទើបឈប់ ប៉ុន្តែអ្នក បើកបរ រថយន្តពុំមាន រងរបួសនោះទេ ក្រោយពេលកើត ហេតុសមត្ថកិច្ច ឃាត់ខ្លួន បានម្នាក់ និងម្នាក់ទៀត រត់គេចខ្លួន។
រថយន្តបង្កត្រូវប្រគល់ទៅឲ្យនគរបាលជើងគោក នៃស្នងការដ្ឋាន រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!