រថយន្តកាមរី បាឡែន កំពុងបើកលឿន ស្រាប់តែ បែកកង់រេ ចង្កូតដាំដូង ធ្លាក់ប្រឡាយ គ្មានទឹក
រាជធានីភ្នំពេញ៖ ចាត់ទុកថាជាសំណាង មួយក្នុងចំណោម១ពាន់គ្រោះថ្នាក់ ដែលបុរសម្នាក់មិនបានរងរបួស ឬក៏ស្លាប់នៅក្នុង ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ មួយដែលបានកើតឡើងខណៈពេល កំពុងបើក បររថយន្តម៉ាក កាមរីប៉ាឡែន១គ្រឿងក្នុងល្បឿនលឿន ហើយស្រាប់តែរថយន្តនោះបាន បែកកង់មុខខាងឆ្វេង១គ្រាប់ធ្វើឲ្យរេ ចង្កូតម្ដងទៅខាងឆ្វេង និងម្ដងទៅខាងស្ដាំចុះឡើងៗ បន្ទាប់មកក៏បានដាំដូង ក្បាលធ្លាក់ចូលទៅក្នុងប្រឡាយ អត់ទឹកមួយកន្លែងបណ្ដាលឲ្យ រងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបាន បណ្ដាលឲ្យអ្នកបើកបររងគ្រោះ ថ្នាក់នោះឡើយ ។
ឧប្បត្តិហេតុនោះបានកើតឡើង កាលពីវេលាម៉ោង៨ និង៣៥នាទីយប់ ថ្ងៃទី០១ កុម្ភៈ ២០១៥ នៅលើកំណាត់ផ្លូវព្រៃស ស្ថិតក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីប៉ូលីសមូលដ្ឋានបានឲ្យដឹងថា រថយន្តម៉ាកកាមរី ប៉ាឡែន១គ្រឿងនោះពណ៍ស ពាក់ស្លាកលេខភ្នំពេញ2Z-1840 បើក បរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ នៅមុនពេលកើតហតុបាន ធ្វើដំណើរក្នុងល្បឿនលឿនតាម បណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីកើតទៅលិច។ លុះពេលទៅដល់ត្រង់ចំណុចកើត ហេតុស្រាប់តែរថយន្តបានបែកកង់ មុខខាងឆ្វេង១គ្រាប់ បណ្ដាលឲ្យរេចង្កូតម្ដង ទៅខាងស្តាំ និងម្ដងទៅខាងឆ្វេងចុះឡើងៗ រួចក៏បានដាំដូងក្បាលធ្លាក់ចូល ទៅក្នុងប្រឡាយអត់ទឹកនៅតាម បណ្តោយផ្លូវបណ្ដាល ឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបាន បណ្ដាលឲ្យបុរសអ្នកបើកបរ ម្នាក់នោះរងរបួសឡើយ។
ប្រភពដដែលបានបន្តថា ដោយសារតែនៅក្នុងខណៈនោះ រថយន្តខាងលើមិនបានក្រឡាប់ ទើបមិនបានធ្វើឲ្យអ្នកបើកបរ រថយន្តនេះមានគ្រោះថ្នាក់ ម្យ៉ាងទៀតមិនបានបណ្ដាល ឲ្យមនុស្សណាម្នាក់ផ្សេង ទៀត រងគ្រោះឡើយ ព្រោះនៅក្នុងពេលនោះ មិនមានអ្នកធ្វើដំណើរឆ្លងកាត់។
ក្រោយពេលកើតហេតុ មានរថយន្តដឹកដីមួយគ្រឿង ទៀតបើកបរឆ្លងកាត់ទីនោះ ទៅដល់ហើយបុរសម្ចាស់ រថយន្តបាឡែន បានពឹងពាក់ឲ្យជួយអូសទាញរថយន្ត របស់ខ្លួនចេញពីកន្លែងកើតហេតុ យកទៅជួសជុលឡើងវិញ ដោយខ្លួនឯង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!