បុរសម្នាក់ ត្រូវរថយន្តកិន បែកក្បាល និងខ្លួនខ្ទេច ខណៈ កំពុងដើរ តាមផ្លូវ
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវរថយន្តបុក ហើយកិនបែកក្បាល និងដងខ្លួនខ្ទេច ខណៈដើរតាមបណ្តោយ ផ្លូវជាតិតែម្នាក់ឯងនៅពេល យប់។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៥ ព្រឹកព្រលឹម ថ្ងៃទី០២ កុម្ភៈ ២០១៥ នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកត្រពាំងប្រាសាទ។
សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនៅពេលទៀបភ្លឺ គេបានឃើញបុរសម្នាក់ ដើរតាមបណ្តោយផ្លូវជាតិ P.R១៧៤ ក្នុងទិសដៅពីកើតទៅលិច តែម្នាក់ឯងនៅលើចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តធុន យីឌុបមួយគ្រឿងបើកបរក្នុង ល្បឿនយ៉ាងលឿនពីលិចទៅកើតបានរេចង្កូតទៅបុក ហើយកិនបែកក្បាល និងដងខ្លួនខ្ទេចជាកំណាត់ ចំណែករថយន្តបានព្យាយាម បើករត់គេចខ្លួនបាត់ស្រមោល។
ប៉ូលិសផ្នែកចរាចរណ៍ ស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍រួចមកប៉ូលិស បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងឃើញថា រថយន្តបានទៅបុកមនុស្ស កំពុងធ្វើដំណើរតាមដងផ្លូវជាតិ ទាំងកំរោល។
ជនរងគ្រោះ មានឈ្មោះសោន សុគៀន ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មកររោងចក្រទឹកកក ដែលមានយីហោ (ទឹកកកអន្លង់វែង) រស់នៅក្នុងភូមិទំនប់ខ្នុរ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។ ប៉ូលិសដដែលបានបញ្ជាក់ថា មុនពេលកើតជនរងគ្រោះ រួមនិងកម្មករ២នាក់ទៀតត្រូវថៅកែប្រើឱ្យដឹក ទឹកកកទៅដាក់តាមម៉ូយ ចៃដន្យរថយន្តដែលដឹកទឹកកកខូច ទើបជនរងគ្រោះបានឱ្យគ្នីគ្នា ២នាក់នៅចាំរថយន្ត ចំណែក ខ្លួនបានដើរមករោងចក្រទឹកកក ក្នុងគោលបំណងមកជួបជាមួយថៅកែ ដើម្បីរៀបរាប់ពីដំណើររឿងរថយន្ត ខូចនោះក៏ជួបគ្រោះថ្នាក់ តែម្តង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!