តើលោកអ្នកចង់ដឹងទេថា រយៈ ពេល ៥០ កន្លងមកនេះ Ford Mustang មានការវិវត្តន៌ រូបរាងយ៉ាងខ្លះ?
ភ្នំពេញ៖ គិតមកដល់ពេលនេះ Ford Mustang បានប្រារព្ធខួបទី៥០ឆ្នាំ សម្រាប់វត្តមាន Ford Mustang នៅលើ ពិភពលោក។ ក្នុងអំឡុងឆ្នាំ ១៩៦១ ការចាប់ផ្តើមផលិតនូវ ប្រភេទ រថយន្ត Ford Mustang នេះឡើង ផ្អែកទៅលើទស្សនៈ របស់លោក Lee Lacocca (Lido Anthony) ដែលជាវិស្វករ នៃរយន្ត Ford Mustang។ អគ្គនាយក ក្រុមហ៊ុន Ford បានយល់ថា គ្រប់ប្រភេទ រថយន្តទាំងអស់ ដែលបាន ផលិតឡើងគឺ សុទ្ធតែបានបំពាក់ ទៅដោយ កៅអីចំនួនបួន ដែលតម្រូវឲ្យតួ រថយន្តមាន ទំហំធំ ក៏ដូចជាចំា បាច់ត្រូវការប្រើប្រាស់ នូវវត្ថុធាតុ ដើមច្រើន ហើយធ្វើឲ្យ រថយន្តមាន តម្លៃថ្លៃ។ ហេតុនេះលោក ក៏មានគំនិត ក្នុងការរចនារថយន្ត ដែលមានកៅអី ចំនួនពីរនេះ ឡើងនៅក្នុងឆ្នាំ ១៩៦៤ បន្ទាប់ពីការស្វែង យល់អំពីទីផ្សារ ក៏ដូចជា ការផ្លាស់ប្តូរមតិ រវាងអ្នក បច្ចេកទេស អ្នករចនាម៉ូត និងអ្នកគ្រប់គ្រងរបស់ Ford ទាំងអស់។
ជាមួយនឹងការចាប់ផ្តើមនូវខ្សែសង្វាក់ផលិតកម្មដំបូងនៅទីក្រុង Dearborn រដ្ឋ Michigan ប្រភេទរថយន្ត Ford Mustang បានធ្វើការ ផ្លាស់ប្តូររួបរាង ចំនួន ៦ ជំនាន់មក ហើយ ។ ទន្ទឹមនឹង ការផ្លាស់ប្តូរ រូបរាងនេះ ការផលិតរថយន្ត Ford Mustang នៅតែផ្តោត សំខាន់ទៅលើ ការផ្តល់ជូន សុវត្ថិភាពសម្រាប់អ្នក បើកបរ ប្រព័ន្ធសន្សំ សំចៃប្រេង ការរួម ចំណែក ថែរក្សាបរិស្ថាន គុណភាព នៃផលិតផល និងការអភិវឌ្ឍន៍នូវ បច្ចេកវិទ្យាថ្មីៗ ដែលអាច ជួយសម្រួល ការបើកបរ ក៏ដូចជាធ្វើឲ្យអ្នកបើកបរ កាន់តែមាន ភាពពេញចិត្ត ថែមទៀត។
តើរូបរាង Ford Mustang ពីជំនាន់មួយទៅជំនាន់មួយទៀតមាន រូបរាងយ៉ាងដូចម្តេចខ្លះ?
ខាងក្រោមនេះ គឺជារូបភាពនិងវីដេអូនៃការវិវត្តនៃរូបរាងរបស់រថយន្ត Ford Mustang ពីជំនាន់ទី១ ដល់ជំនាន់ទី៦៖
រថយន្តប្រភេទ Mustang ជំនាន់ទី១
រថយន្ត Ford Mustang ផលិតឡើងនៅឆ្នាំ១៩៦៥
រថយន្តប្រភេទ Mustang ជំនាន់ទី២
រថយន្ត Ford Mustang ផលិតឡើងនៅឆ្នាំ១៩៦៧
រថយន្តប្រភេទ Mustang ជំនាន់ទី៣
រថយន្ត Ford Mustang ផលិតឡើងនៅឆ្នាំ១៩៦៩
រថយន្តប្រភេទ Mustang ជំនាន់ទី៤
រថយន្តប្រភេទ Mustang ជំនាន់ទី៥
រថយន្ត Ford Mustang ផលិតឡើងនៅឆ្នាំ២០១៣
រថយន្តប្រភេទ Mustang ជំនាន់ទី៦
រថយន្ត Ford Mustang ផលិតឡើងនៅឆ្នាំ២០១៥
ដើម្បីដឹងថាតើរយៈពេល៥០កន្លងមកនេះ Ford Mustang មានការវិវត្តន៌រូបរាងយ៉ាងខ្លះនោះ សូមទស្សនា វីដេអូនេះទាំងអស់គ្នា
បញ្ចូលអត្ថបទដោយ ៖ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!