ភ្ញាក់​ផ្អើល​ឃើញបុរស​ម្នាក់​ចងស្លាបសេក និងរបួស​​ពេញ​ផ្ទៃ​មុខ​​នៅ​ផ្លូវជាតិ​លេខ​៦

 
 

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ត្រូវគេវាយរបួស ពេញផ្ទៃមុខ និងបានចងស្លាបសេក យកទៅទម្លាក់ចោល នៅចំណុច ចិញ្ចើមផ្លូវជាតិ លេខ៦ បង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង០៨ព្រឹក ថ្ងៃទី០១ កុម្ភៈ ២០១៥ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ ព្រោះស្មានតែ ស្លាប់បាត់ទៅហើយ ។

ប្រភពបានឱ្យដឹងថា បុរសរងគ្រោះ ត្រូវបានស្គាល់ឈ្មោះ ចឺម ចន្ថា អាយុ២០ឆ្នាំ មានស្រុកកំណើត នៅភូមិក្សំសាន្ត ឃុំលើកដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពបន្តថា ក្រោយពេលជួយសង្គ្រោះ ត្រូវសមត្ថកិច្ច ធ្វើការសាកសួរ តែជនរងគ្រោះ និយាយស្តាប់ គ្នាមិនបាន ក៏បញ្ជូនបន្ត ទៅសង្គ្រោះមន្ទីរពេទ្យ ។ បើតាមការសន្និដ្ឋាន ឱ្យដឹងថា បុរសរងគ្រោះ អាចត្រូវគេវាយ យកទ្រព្យសម្បត្តិ ហើយចងស្លាបសេក ដឹកម៉ូតូ មកទម្លាក់ចោល តែម្តង ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម