បុរសទេសចរ​ជនជាតិ​ចិន​ម្នាក់ ​​​រអិល​ជើង​ធ្លាក់​ ពីលើ​កាំជណ្តើរ​ ប្រាសាទ​ អង្គរវត្ត​​​​របួសធ្ងន់

 
 

ខេត្តសៀមរាប ៖ ក្រុមសមត្ថកិច្ចនគរបាលបានអះអាងថា យ៉ាងហោចណាស់មានភ្ញៀវ ទេសចរ ជនជាតិចិន មួយរូប បានរងរបួស ធ្ងន់បញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរទេព្យភ្លាមៗ បន្ទាប់ពី បុរសរូបនោះ ឡើងទៅ ទស្សនាប្រាសាទអង្គរវត្ត ហើយមិនប្រយ័ត្ន ធ្វើឱ្យរអិលធ្លាក់ ទាំងកម្រោល ពីលើកាំជណ្តើរ ថ្នាក់ទីមួយនៃ ប្រាសាទបុរាណនេះ ។

នារសៀលថ្ងៃអាទិត្យទី០១ កុម្ភៈ ២០១៥ នេះ លោកឧត្តមសេនីយ៍ត្រី ម៉ាន់ ឈឿន នាយករង នៃអគ្គនាយក ដ្ឋាននគរបាល ការពារបេតិ កភណ្ឌ ទទួលបន្ទុកអង្គភាពនគរបាល ការពារបេតិ កភណ្ឌ ខេត្តសៀមរាប បានប្រាបឲ្យដឹងថា ឧប្បត្តិហេតុនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ជាង១០ព្រឹកម្សិលមិញ នៅត្រង់ចំណុចកាំជណ្តើរ ទី៥ រួតទី២ នៃប្រាសាទ អង្គរវត្ត(អង្គរតូច)  ដែលមាន កម្ពស់ប្រហែល ៨ម៉ែត្រ។

ជាមួយគ្នានោះដែរប្រធានអង្គភាពនគរបាលទេសចរណ៍សៀមរាបលោកវរសេនីយ៍ឯក សំ រស្មី បានបញ្ជាក់ថា ឧប្បត្តិហេតុ នេះកើតឡើង ដោយសាតែការធ្វេសប្រហែសរបស់ភ្ញៀវ ទេសចរជនជាតិ ចិននោះ ផ្ទាល់។ ទោះជាយ៉ាងនេះក្តី លោកមិនបាន បញ្ជាក់ប្រាប់ពី អត្តសញ្ញាណ របស់ជនរងគ្រោះ នៅឡើយទេ គ្រាន់តែប្រាប់ថា ជនរងគ្រោះជាភ្ញៀវ ទេសចរ ជនជាតិចិន ភេទប្រុស ក៏ប៉ុន្តែលោក បានអះអាង ប្រាប់ពីមូលហេតុ នៃឧប្បត្តិហេតុ នោះយ៉ាងដូច្នេះថា «នៅពេលគាត់ ឡើងទៅ ដល់កន្លែងកើតហេតុ ជនរងគ្រោះ ទំនងជាស្លុង អារម្មណ៍ជាមួយ នឹងភាពអស្ចារ្យ របស់ប្រាសាទ ហើយមិនខ្វល់ ពីអ្វីៗនៅជុំវិញខ្លួន គឺគិតតែ ពីផ្តិតយករូបភាព ជាមួយ នឹងជំហានដើរថយ ក្រោយ មិនប្រយ័ត្ន ក៏រអិលជើង រមៀលធ្លាក់ទាំង កម្រោលមកខាងក្រោម បណ្តាលឲ្យ រងរបួសធ្ងន់ត្រូវបាន គេដឹកទៅ សង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ»។

ទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថា រហូតមកទល់ពេលនេះជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យ ជួយ សង្គ្រោះឲ្យ រួចផុតពី សេចក្តីស្លាប់ហើយ ហើយនៅរសៀលថ្ងៃដដែល នេះអគ្គនាយក អាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ បានមាន ប្រសាសន៏ថា ករណីនេះ លោកនៅមិន ទាន់បានទទួល ព័ត៌មាននៅឡើយទេ ក៏ប៉ុន្តែលោកបានពន្យល់ថា ចំពោះ គ្រោះថ្នាក់ភ្ញៀវ នៅក្នុងប្រាសាទ បើគ្រោះថ្នាក់ នោះបង្កឡើង ដោយថ្ម ប្រាសាទ ឬដើមឈើ ធ្លាក់ចំពីលើភ្ញៀវ ជាភារកិច្ច ទទួលខុស ត្រូវរបស់អាជ្ញាធរអប្សរា តែបើគ្រោះ ថ្នាក់បង្កឡើង ដោយការធ្វេស ប្រហែស របស់ភ្ញៀវ ដូចជាជំពប់ជើង ឬដើររអិល ជើងធ្លាក់ ដោយខ្លួនឯង អាជ្ញាធមិន ទទួលខុសត្រូវទេ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម