និស្សិតសាលាច្បាប់ ដែលទៅ កក់យកមួក និងសម្លៀកបំពាក់ ត្រៀម ទទួលសញ្ញាប័ត្រ រិះគន់ភាពយឺតយ៉ាវ

 
 

ភ្នំពេញ ៖ និស្សិត សកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាល័យសេដ្ឋកិច្ច (សាលាច្បាប់) ដែល បានបញ្ចប់ ការសិក្សា ទៅហើយនោះ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ បាននាំគ្នារិះគន់ យ៉ាងខ្លាំងចំពោះ ថ្នាក់ដឹកនាំ សកលវិទ្យាល័យ លើការការផ្តល់មួក និងសម្លៀកបំពាក់ សម្រាប់ និស្សិត ដើម្បីត្រៀមទទួល សញ្ញាប័ត្រ នាពេលខាងមុខថា មាន ភាពយឺតយ៉ាវ បុគ្គលិក មានគ្នាតិច និងកន្លែង តូចចង្អៀត ។

អតីតនិសិ្សតច្បាប់ម្នាក់ ដែលបានទៅកក់យកមួក និងសម្លៀក បំពាក់សម្រាប់ ត្រៀមទទួលសញ្ញាប័ត្រ នាពេលខាង មុខនោះ បាន និយាយថា កាលពីព្រឹកមិញ នៅពេលទៅទទួលកក់មួក និងសម្លៀកបំពាក់ ស្រាប់តែកន្លែងទទួល កក់តូចចង្អៀត ខណៈដែល និសិ្សតមាន រហូតទៅជាង៤ពាន់នាក់ ។

ដូច្នេះម្នាក់ៗត្រូវរង់ចាំយ៉ាងយូរ ទំរាំអាចចូលទៅ កក់ យកមួក និងសម្លៀកបំពាក់បាន ។

និសិ្សតទាំងសូមអំពាវនាវដល់ ថ្នាក់ដឹកនាំសកលវិទ្យាល័យ ត្រូវមានការត្រួតពិនិត្យបញ្ហានេះឡើងវិញ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម