ពឹង​ឲ្យ ​ជូន​មក​ ផ្ទះ​បែរ ជា​ចាប់ រំលោភ ​មិន​បាន​ សំរេច​ ត្រូវ​សមត្ថកិច្ច​ ក្របួច

 
 

ខេត្តកំពង់ចាម ៖ យុវជនល្មោភ កាមម្នាក់ឈ្មោះ សន ធាម អាយុ២៥ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ ខ្លួនកាលពីយប់ថ្ងៃទី៣១ មករា ២០១៥ ក្រោយពីបានធ្វើសកម្មភាព ចាប់នារីម្នាក់អាយុ២៤ឆ្នាំ នៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ រំលោភសេពសន្ថវៈ មិនបានសំរេច ខណៈពេលជនសង្ស័យជូន នាងត្រឡប់មកពីមើលគេរាំលេង ក្នុងពិធីមង្គលការនៅក្នុងភូមិ។

លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុក ព្រៃឈរបានឲ្យដឹងថា ហេតុការណ៍ចាប់រំលោភ នេះបានកើតឡើងកាល ពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី៣១ មករា ២០១៥។ លោកវរសេនីយ៍ត្រី កែវ  ស៊ាងហ៊ន់  អធិការនគរបាល ស្រុកព្រៃឈរ បានប្រាប់បន្តថា នៅវេលាខាងលើ នារីរងគ្រោះបានពឹង ឱ្យ ឈ្មោះធាម ជូនចេញពីផ្ទះមង្គលការ ត្រឡប់មកផ្ទះរបស់នាង ដើម្បីដូរសម្លៀកបំពាក់ និងវិលទៅ រោងការវិញ។ លុះពេលជូនមកដល់ កន្លែងស្ងាត់ជនសង្ស័យបានចាប់នាងផ្តួល ទៅលើដីក្នុងបំណងរំលោភ សេពសន្ថវៈ តែមិនបានសម្រេចទេ ដោយនាងប្រឹងរើបំរះរួច ស្រែកឲ្យគេជួយ ទាន់ពេលវេលា និងបានប្តឹងសមត្ថកិច្ចឱ្យ ជួយអន្តរាគមន៍ចាប់ខ្លួនជន សង្ស័យតែម្តង។

នៅរសៀលថ្ងៃទី១ កុម្ភៈ នេះ ជនសង្ស័យត្រូវ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម