រថយន្ត​ធំ ​បើក​លឿន​ បុក​ម៉ូតូ ​ពីក្រោយ ​ស្លាប់​ពីរ​ នាក់​គរ​ លើ​គ្នា​លើ​ ផ្លូវជាតិ​ លេខ​៥

 
 

ខេត្តកណ្តាល ៖ យុវជន២នាក់បាន ស្លាប់គរលើគ្នាយ៉ាងអាណោច អាធ័មក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើងដោយរថយន្ត ដឹកទំនិញធុនធំ បើកក្នុងល្បឿនលឿន បុកម៉ូតូពីក្រោយពេញ ទំហឹងអូសជាង២០ម៉ែត្រ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៣១ មករា នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ២៦-២៧ ភូមិពញាឮឃុំ ពញាឮ  ស្រុកពញាឮ ។

នគរបាលចរាចរស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កណ្តាល 1Q-4579  មានឈ្មោះ ហ៊ុន វីរៈ ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ គឹម សុគន្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុង មានទី លំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ  ខេត្តកណ្តាល ជាមួយគ្នា ចំណែករថយន្តបង្ក ហេតុម៉ាកFUSO ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-6054 ។

តាមសាក្សីឃើញ ហេតុការណ៍បានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្ត និងម៉ូតូ បើកក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង ដោយអ្នកជិះម៉ូតូ បើកនៅពីមុខរថយន្ត ហើយរថយន្តបើក ពីក្រោយក្នុងល្បឿនលឿន។ ពេលមកដល់ចំណុច កើតហេតុមិនដឹងយ៉ាងម៉េច ស្រាប់តែរថយន្ត បើក បុកម៉ូតូជនរងគ្រោះពីក្រោយ ពេញទំហឹងបណ្តាលឱ្យស្លាប់ គរលើគ្នាទាំង២នាក់យ៉ាង អណោចអធ័ម ខ្ទាតម៉ូតូចម្ងាយ ជិត២០ម៉ែត្រពីចំណុចគ្រោះថ្នាក់ ចំណែករថយន្ត បានបើកទៅមុខ ជិត១គីឡូម៉ែត្រទើបឈប់ ហើយអ្នកបើកបរបានចុះ ពីរថយន្តរត់គេចខ្លួនបាត់ ។

នគរបាលស្រុកពញាឮបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយការបើកបរក្នុងល្បឿនលឿន ហើយមិនប្រុងប្រយត្ន័៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម