អ្នកនិពន្ធទំនុកច្រៀង យឹម តាស្រង់ ប៉ះជាមួយនឹង តារាកំប្លែង នាយ ពាក់មី ម៉្យាងម្នាក់ទេតើ! (មានវីដេអូ)
ភ្នំពេញ៖ ធ្លាប់តែនៅក្រោយ ស្ទូឌីយោ អង្គុយសំកុក សញ្ចឹងគិតតែ និពន្ធទំនុកចម្រៀង និង បទភ្លេងថ្មី សម្រាប់តារាចម្រៀង អាជីព ជាច្រើនរូប ប៉ុន្តែឥឡូវនេះ មហាជន បានឃើញមុខមាត់ពិត របស់អ្នកនិពន្ធទំនុកច្រៀង ដ៏ល្បីប្រចាំ ផលិតកម្ម ថោន លោក យឹម តាស្រង់ ដោយលោក មិនត្រឹមតែ ចេញមុខជាសាធារណៈ នៅលើឆាកតន្ត្រី របស់ស្ថានីយទូរទស្សន៍ CTN នោះទេ ថែមទាំង បង្ហើរសំនៀងស្រទន់ បែបអន្លង់អន្លូច ទាក់ចិត្តទស្សនិកជន ដែលកំពុងទស្សនា ការផ្សារយផ្ទាល់ និង នៅតាមគេហដ្ឋាន ឲ្យស្លុងអារម្មណ៍ ថែមទៀតផង។
ក្នុងនោះដែរ អ្នកនិពន្ធទំនុកច្រៀង រូបស្រស់សង្ហារ លោក យឹម តាស្រង់ បានជ្រើសរើស បទចម្រៀងមួយបទ ដែលជាស្នាដៃ និពន្ធផ្ទាល់ របស់លោក ក្រោមចំណងជើងថា «យប់នេះកុំអោបអ្នកផ្សេង» ហើយបើយក ទៅប្រៀបធៀប ជាមួយនឹងម្ចាស់សំនៀង តារាកំប្លែង នាយ ពាក់មី វិញ មិនចាញ់គ្នាប៉ុន្មានទេ ពោលគឺពិរោះម៉្យាងម្នាក់ទេតើ។
គួរបញ្ជាក់ផងដែរថា បទចម្រៀង ដែលត្រូវសាច់រឿងពិត របស់លោក យឹម តាស្រង់ មួយបទនេះ គឺទទួលបាន ការគាំទ្រ យ៉ាងច្រើន ពីមហាជន ដោយគេតែងតែ ឃើញវត្តមាន បទចម្រៀងមួយបទនេះ នៅលើកញ្ចក់ទូរទស្សន៍ ខណៈនៅលើបណ្តាញយូធូបវិញ គឺមានអ្នកចុចទស្សនា ជិត ២ សែន ដងទៀតផង៕
ចង់ដឹងច្បាស់ មានតែស្តាប់ថា នរណាច្រៀងពិរោះជាង...!
«យប់នេះកុំអោបអ្នកផ្សេង» ពី លោក យឹម តាស្រង់៖
«យប់នេះកុំអោបអ្នកផ្សេង» ពី នាយ ពាក់មី
តើម្នាក់ណា ច្រៀងពិរោះជាង?
ដោយ RoMeoខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!