ចាំង​ភ្លើង​ហ្វា បើក​រថយន្ត ​​ទៅ​បុក​ចុង ​ដើម​ឬ​ស្សី ​​​ដឹក​តាម ​រថយន្ត​កែ ច្នៃពីក្រោយ ជុង​ធ្លាយ ​ចូល​ក្នុង​កាប៊ី​ន ​សំណាងល្អ ​អ្នក​បើក​ និង​ព្រូ​គ្រាន់ តែ​របួស ស្រាល

 
 

ខេត្តកំពង់ឆ្នាំង ៖ មនុស្សពីរ នាក់ជាអ្នកបើកបរ និងព្រូបានរួចផុត ពីគ្រោះថ្នាក់ ដល់ជីវិត គ្រាន់តែរងរបួស ស្រាលក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យញាក់សាច់មួយដែល បានកើតឡើងកាល ពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៣១ មករា ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៌ ខណៈដែលជនរងគ្រោះ ទាំង២នាក់បើករថយន្ត ធុនធំម៉ាក ISUZU ទៅបុកជុងនឹងគំនរដើមឬស្សីដែល ដឹកតាមរថយន្តកែច្នៃមួយ គ្រឿងទៀតបណ្តាលឱ្យធ្លាយ កញ្ចក់ចូលក្នុងកាប៊ីនរថយន្ត ។

មន្ត្រីនគរបាល ស្រុកបរិបូរណ៌បាននិយាយថា អ្នកបើករថយន្ត និងព្រូដែលមាន សំណាងមួយក្នុងមួយ ពាន់គ្រោះថ្នាក់នោះឈ្មោះ សយ សុភ័ក្រ អាយុ២២ឆ្នាំ មានទីលំនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកបើកបរ និងព្រូរថយន្តមិនស្គាល់ អត្តសញ្ញាណទេ ។

ពួកគាត់ បើករថយន្តម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A. 0501  ដោយឡែកអ្នកបើកបរ រថយន្តកែច្នៃដឹកដើម ឬស្សីមាន ឈ្មោះឡាំង គឹមលៀង អាយុ៥៨ឆ្នាំ មានទីលំនៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកគ្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ អ្នកបើករថយន្តកែច្នៃបាន ដឹកដើមឬស្សីយ៉ាងពេញលៀន ចេញទៅក្រោយដោយគ្មានស្លាកសញ្ញានោះទេ លុះពេលមកដល់ចំណុច កើតហេតុមានរថយន្តធុនធំខាងលើ បើកមកពីក្រោយ ហើយបានចាំងនឹងភ្លើងហ្វា រថយន្តមួយគ្រឿងផ្សេងទៀត ដែលបើកមកពីមុខបណ្តាល ឱ្យងងិតមើលឧបសគ្គមិនឃើញក៏បាន ជ្រុលទៅបុកចុងដើមឬស្សី ជុងមុតធ្លាយចូលក្នុងកាប៊ីន រថយន្ត តែសំណាងល្អអ្នកបើក និងព្រូឃើញទាន់បានឱនគេចផុត គ្រាន់តែរងរបួស ស្រាលប៉ុណ្ណោះ បើសិន ជាគេច មិនទាន់ទេចុងឬស្សីនឹងទម្លុះទ្រូង និងមុខជាពុំខានឡើយ ។

អ្នកបើកបរ រថយន្តកែច្នៃឈ្មោះ ឡាំង គឹមលៀង បាននិយាយប្រាប់សមត្ថកិច្ចថា រូបគាត់ទិញដើមឬស្សី ពីឃុំនានា ក្នុងខេត្តកំពង់ឆ្នាំងយកទៅលក់នៅកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួស ស្រាលត្រូវបានគេដឹក ទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកបរិបូរណ៌ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលនាំយក ទៅរក្សាទុកនៅអធិការនគរបាល ស្រុកបរិបូរណ៌ដើម្បី រង់ចាំការដោះស្រាយជាក្រោយ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម